ព័ត៌មានជាតិ

អាសូរណាស់!ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្តាលអោយអ៊ុំប្រុសម្នាក់ស្លាប់ នៅស្រុកត្រាំកក់…

តាកែវ:នៅថ្ងៃច័ន្ទ០២កេីតខែអស្សុជឆ្នាំថោះបញ្ចស័កពុទ្ធស័ករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែតុលាឆ្នាំ២០២៣ វេលាម៉ោង០៩និង៣០នាទី នៅចំណុចលេីផ្លូវជាតិលេខ០៣ចន្លោះគីឡូម៉ែត្រលេខ៩២-៩៣ ស្ថិតក្នុងភូមិបឹងម្កាក់ ឃុំត្រាំកក់ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីងរវាងម៉ូតូនិងរថយន្តបេីកបរក្នុងទិសដៅស្របទិសគ្នា។
-ម៉ូតូម៉ាកហុងដាឌ្រីមC125ពណ៌ខ្មៅពាក់ស្លាកលេខភ្នំ1FG.6204 បេីកបរដោយឈ្មោះណុប​ លឺភេទប្រុសអាយុ៥៥ឆ្នាំ នៅភូមិខ្នាចរមាស ឃុំនារាយណ៍ស្រុកឈូក ខេត្តកំពត មុខរបរកសិករពាក់មួកសុវត្ថិភាព(រងរបួសស្រាល)មានឌុបអ្នករួមដំណេីរពីក្រោយឈ្មោះចេត សាន់ភេទប្រុសអាយុ៧០ឆ្នាំ មានទីលំនៅ ភូមិឃុំ ជាមួយគ្នា(ស្លាប់នៅកន្លែងកេីតហេតុ)មិនពាក់មួកសុវត្ថិភាពដែលបេីកបរមកពីទិសខាងលិចលុះមកដល់ចំណុចកេីតហេតុខាងលេីក៏បានឡេីងវ៉ាជែងរថយន្តមួយគ្រឿងដែលខូចហេីយឈប់នៅចិញ្ចេីមផ្លូវពីខាងត្បូងរួចក៏ទៅប៉ះនឹងរថយន្តមួយគ្រឿង ដែលបេីកបរមកពីទិសខាងលិចបណ្តាលឲ្យម៉ូតូខាងលេីនោះដួលតែម្តង។ ក្រោយពេលកេីតហេតុរថយន្តខាងលេីបានបេីកគេចចេញពីកន្លែងកេីតហេតុតែក្រោយមកត្រូវបានសមត្ថកិច្ចយេីងឃាត់បានមកវិញ។មូលហេតុជែងក្នុងស្ថានភាពគ្រោះថ្នាក់។ សាកសពបានប្រគល់ជូនសាច់ញ្ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី។ កម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធីរីឯវត្ថុតាងបានយកមករក្សាទុកនៅអធិការដ្ឋាន៕

មតិយោបល់