ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង បណ្ដាលមនុស្សចាស់ប្រុសស្រី ៣នាក់ រងរបួសធ្ងន់ស្រាល

បន្ទាយមានជ័យ: នៅវេលាម៉ោង ៥និង៥០នាទីល្ងាច ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូ បណ្ដាលឲ្យមនុស្សរងរបួស ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥៩ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ៣៦-៣៧ ភូមិកៅបី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ម៉ូតូម៉ាក ហុងដា​ឌ្រីម ពាក់ស្លាកលេខ បន្ទាយមានជ័យ 1AC 7428 អ្នកបើកបរឈ្មោះ អន ថា ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ អ្នករួមដំណើរឈ្មោះ មាក ណាន ភេទស្រី អាយុ ៤៩ឆ្នាំ រស់នៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ម៉ូតូម៉ាក KAZE ពណ៌ទុំព្រីង គ្មានស្លាកលេខ បើកបរដោយឈ្មោះ ពៅ សឿយ ភេទប្រុស អាយុ ៦៥ឆ្នាំ រស់នៅភូមិឈើទាល ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ដំណើររឿង៖ មុនពេលកើតហេតុម៉ូតូហុងដា ធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចខាងលើ បានបុកគ្នាជាមួយម៉ូតូម៉ាក KAZE កំពុងឆ្លងផ្លូវពេញទំហឹង បណ្ដាលរងរបួសធ្ងន់ស្រាល ៣នាក់។

មូលហេតុ៖ បង្កឲ្យគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីអ្នកបើកម៉ូតូម៉ាក KAZE ឆ្លងផ្លូវមិនប្រយ័ត្ន ទើបកើតមានគ្រោះថ្នាក់។
ក្រោយពេលកើតហេតុវត្ថុតាង​ ត្រូវកម្លាំងនគរបាលជំនាញចរាចរណ៍នគរបាលស្រុក យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ រង់ចាំធ្វើការដោះតាមនីតិវិធី ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់