ព័ត៌មានជាតិ

ម្ចាស់មិនបានចាក់សោទ្វារតូបជនសង្ស័យធ្វើសកម្មភាពលួចប្រេងម៉ាស៊ូតនិងសំាងត្រូវសមត្ថកិច្ចឃាត់ នៅស្រុកទ្រាំង…

តាកែវ:នៅទី១៦ ខែតុលា ឆ្នាំ២០២៣ លោកវរសេនីយ៍ទោ កប សេម អធិការនគរបាលស្រុកទ្រាំង បានបញ្ជាអោយកម្លាំងជំនាញ ឃាត់ខ្លួនជនសង្ស័យឈ្មោះហួត បូរ៉ា ករណីអំពើលួច (ប្រេងសាំង និងម៉ាស៊ូត )
នៅយប់ថ្ងៃអាទិត្យ ១កើត ខែអស្សុជ ឆ្នាំថោះ ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែតុលាឆ្នាំ២០២៣ នៅវេលាម៉ោង ៥:00 នាទីទៀបភ្លឺថ្ងៃទី១៦ ខែតុលាឆ្នាំ២០២៣ នៅតូបលក់ដូររបស់ជនរងគ្រោះឈ្មោះអ៊ុក គឹមសាន ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិនៀល ឃុំព្រៃស្លឹក ស្រុកទ្រាំង មានករណីចោរចូលលួចយក ប្រេងសាំងចំនួន៣កាដុង ( ប្រេងម៉ាស៊ូត និងប្រេងសាំង ) នៅមុនពេលកើតហេតុវេលាម៉ោង១រំលង អាធ្រាត ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ជនសង្ស័យឈ្មោះហួត បូរ៉ា ភេទប្រុស អាយុ២៨ឆ្នាំ មានស្រុកកំណើតភូមិបាល័ង្គមានជ័យ ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ។មានទីលំនៅ បច្ចុប្បន្នស្នាក់នៅភូមិព្រៃស្លឹក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ មុខរបរមិនពិតប្រាកដ បានបើកម៉ូតូម្នាក់ឯងទៅបន្ទប់ជួលនៅភូមិ ថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ម៉ូតូរលត់ ជនសង្ស័យអូសម៉ូតូទុកនៅរោងជួសជុល រថយន្តក្បែរផ្លូវក៏ដើរចូលមកតូបជនរងគ្រោះ ដោយជនរងគ្រោះ មិនបានចាក់សោទ្វារ លួចយកសាំងមួយកាដុង ទៅលាក់ទុកក្បែរនោះសិន ជនសង្ស័យក៏បានដើរទៅផ្ទះនៅភូមិព្រៃស្លឹក ក៏ខ្លីម៉ូតូមួយគ្រឿងពណ៌ខ្មៅគ្មានស្លាកលេខ របស់អ្នកភូមិឈ្មោះ ដេត ជិះមកដល់តូបចូលលួចយកប្រេងម៉ាស៊ូត ចំនួនពីរកាដុងទៀត ទៅលាក់ទុកក្នុងស្រូវ រួចទៅយកប្រេងសាំង ដែលលាក់នោះ ដាក់ម៉ូតូដឹកចេញ ជនរងគ្រោះបានឃើញមានការសង្ស័យ ក៏បានផ្ដល់ព័ត៌មានមកសមត្ថកិច្ច ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ហួត បូរ៉ា រួមទាំងវត្ថុតាង ម៉ូតូ១គ្រឿង ពណ៌ខ្មៅ គ្មានពាក់ស្លាកលេខ និងប្រេងម៉ាស៊ូតពីរកាដុង និងប្រេងសាំងមួយកាដុង ។ ដោយមានការអនុញ្ញាតពីលោកស្នងការ និង ឯកឧត្តមព្រះរាជអាជ្ញា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ នៅវេលាម៉ោង១៣:០០នាទី ផ្នែកជំនាញ ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះហួត បូរ៉ា ហៅរ៉ា ដើម្បីកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ។

មតិយោបល់