ព័ត៌មានជាតិ

Aសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យស្រ្តី៣នាក់ករណីប្រើប្រាស់នូវសារធាតុញៀន…

បាត់ដំបង:កាលពីយប់ថ្ងៃទី១៨ខែតុលា ឆ្នាំ​២០​២៣​វេលាម៉ោង ០៤និង៣០នាទីទៀ​បភ្លឺឈានចូលថ្ងៃទី១៩ខែតុលាឆ្នាំ២​០២៣នៅចំណុចភូមិកម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់​ដំបង អនុ​វត្តតាម​យោបល់ដឹកនាំរបស់លោ​ក​ឧត្តមសេនីយ៍ទោ​សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​និងលោក​វរសេ​នីយ៍ឯក​ សុខ​ និមល​ ស្នងការរងផែនការ​ងារប្រឆាំងគ្រឿងញៀន​ លោកវរសេនីយ៍ទោ​ ប៉ាន់​ ចាន់រិទ្ធ​ នាយការិ​យា​ល័យនគរបាល​ប្រឆាំងគ្រឿង​ញៀន​ បានដឹកនាំកម្លាំងការិ​យាល័យប្រឆាំងគ្រឿងញៀន នៃស្នង​ការ​ ដ្ឋាននគរបាល ខេត្តបា​ត់ដំបង បានចុះប្រតិបត្តិការ បង្ក្រាបករ​ណី​ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទ​ល្មើសជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣​នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ រិទ្ធ កាន់យ៉ា ភេទស្រី អា យុ២៦ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹង រាំង ក្រុងបាត់ដំបងខេត្តបាត់ដំបង ។
២-ឈ្មោះ ពៅ ស្រីនៀត ភេទស្រី អា យុ២៣ឆ្នាំ មានទីលំនៅភូមិតា គ្រាម ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។
៣-ឈ្មោះ ភឿន សុភី ភេទស្រី អាយុ២៦ឆ្នាំ មានទីលំនៅភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។
-*វត្ថុតាងចាវយកបានរូបមាន៖
-ថ្នាំញៀនប្រភេទកេតាមីន (KE​TA​MINE) ចំនួន០២ថង់ទម្ងន់ ០,៩៧​ក្រាម (ទាំងសំបក)
-សំបកថង់ចំនួន ០៣,ទូរស័ព្ទដៃចំនួន ០៣គ្រឿង
-លោហ:ធាតុព៌ណលឿង (ខ្សែដៃចំនួន ០១ ខ្សែកចំនួន ០១ខ្សែចិញ្ចៀនចំនួន ០៤វង់-សែជេីងចំនួន០២ ខ្សែ,កងដៃចំនួន ០១) ។

ជនសង័្សយនិង វត្ថុតាងបាននិងកំពុងរៀបចំសំ​ណុំរឿងបញ្ជូនទៅសាលា ដំបូងអនុវត្តតាមផ្លូវច្បាប់៕(

មតិយោបល់