ព័ត៌មានជាតិ

កងរាជអាវុធហត្ថខេត្តតាកែវឃាត់ខ្លួនជនសង្ស័យករណីធាក់ផ្តួលយកម៉ូតូប្រជាពលរដ្ឋ នៅស្រុកត្រាំកក់…

តាកែវ:នៅវេលាម៉ោង១៤.០០នាទី ថ្ងៃទី២១ ខែតុលាឆ្នាំ២០២៣
ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ។ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស សហការជាមួយ កម្លាំងមូលដ្ឋានស្រុកត្រាំកក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងខេត្ត បានចុះបង្ក្រាប ករណីធាក់ផ្តួលយកម៉ូតូ(លួចមានស្ថានទម្ងន់ទោស) ដែលប្រព្រឹត្តកាលពីវេលាម៉ោង១២.០០នាទីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ត្រង់ចំនុចភូមិទួលត្បែង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
+ លទ្ធផល ៖ ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់:
ទី១-នៅវេលាម៉ោង១៤.៣០នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ឃាត់ខ្លួនឈ្មោះ ប៊ិញ បុល ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទួលត្បែង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
ទី២-នៅវេលាម៉ោង១៧.២០នាទី ថ្ងៃ២១ ខែតុលា ឆ្នាំ២០២៣ ឃាត់ខ្លួនឈ្មោះលី សាគីរីន ភេទ ប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ
រស់នៅភូមិ-ឃុំ អង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ
+ត្ថុតាងចាប់យកបាន ម៉ូតូចំនួន០២គ្រឿងម៉ាក វ៉េវ និងម៉ាក ស៊ុយស៊ុគីលែត។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវឃាត់ខ្លួន និងរក្សាទុក នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។ការិយាល័យជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅអយ្យការ អមសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

មតិយោបល់