ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ក្មេងទំនើង២ក្រុមឈ្លោះទាស់ទែងគ្នាយកដាវសាំម៉ូរ៉ៃដេញកាប់គ្នាផ្អើល…

បន្ទាយមានជ័យ:ប្រភពយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា អនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ បើកការស្រាវជ្រាវនិងឃាត់បានជនសង្ស័យចំនួន៧នាក់ ពាក់ព័ន្ធករណីបង្កហឹង្សាវាយកាប់ចាក់គ្នា នៅចំនុចវេទិការសួនមានជ័យ ស្ថិតភូមិបី សង្កាត់ព្រ:ពន្លា ក្រុងសិរីសោភ័ណកាលពីយប់ថ្ងៃអាទិត្យ។

ជនសង្ស័យទាំង៧នាក់រួមមាន ១-ឈ្មោះ សួន អិតនិមិត្ត ភេទប្រុស អាយុ១៦ឆ្នាំ,២-ឈ្មោះ គូ យ៉ា អាយុ១៤ឆ្នាំ,៣-ឈ្មោះ អុល សំណាង អាយុ១៤ ៤-ឈ្មោះ ជាល វិចិត្ត អាយុ១៦ឆ្នាំ, ៥-ឈ្មោះ តឹក ជាហេង អាយុ១៦ឆ្នាំ ៦-ឈ្មោះ មិល សំណាង អាយុ១៦ឆ្នាំ ៧-ឈ្មោះ ផាត់ លីហុង អាយុ១៥ឆ្នាំ ដកហូតបានវត្ថុតាង ដាវសាម៉ូរៃ ០១ដើម និងស្លាកលេខម៉ូតូរបស់ជនរងគ្រោះ ពាក់ព័ន្ធនឹងករណីហិង្សា និងធ្វើឲ្យខូចខាត។

លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត បានបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣វេលាម៉ោង២៣:៣០នាទី មានក្មេងទំនើង២ក្រុមបានឈ្លោះទាស់ទែងគ្នា និងបានយកដាវសាំម៉ូរ៉ៃដេញកាប់គ្នាផ្អើលគេឯងនៅចំនុចសួនវេទិកាមានជ័យ ក្រុងសិរីសោភ័ណ មនុស្សរត់អស់ ទើបកាប់បំផ្លាញឲ្យខូចខាតម៉ូតូ២គ្រឿង របស់គូរជម្លោះ។ បច្ចុប្បន្នជនសង្ស័យទាំងនេះ ស្ថិតក្នុងការសួរនាំរបស់នគរបាល ដើម្បីមានចំណាត់ការបន្ត៕

មតិយោបល់