ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីលួចបំពុលឆែ្កពេលយប់ នៅស្រុកគិរីវង់…

តាកែវ:នៅវេលាម៉ោង២២និង៣៥នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃរំដេង ដឹកនាំដោយលោកវរសេនីយ៍ត្រី ផាក យូ នាយប៉ុស្តិ៍ ចេញល្បាតតាមភូមិសាស្ត្រមានការសង្ស័យក៏បានធ្វើការឃាត់សួរនាំ និងបានឆែកឆេរទៅលើសម្ភារះលើម៉ូតូឃើញមានសត្វឆ្កែ(១ក្បាល ងាប់ ) និងឧបករណ៏ផ្សេងៗ មានថ្នាំសម្រាប់បំពុលសត្វ ក្រោយមកលោកនាយប៉ុស្តិ៍បានខលសុំយោបល់ពីលោកវរសេនីយ៍ឯក ជា សុផល អធិការនគរបាលស្រុក រួចអោយលោកវរសេនីយ៍ទោ យ៉ាង តារា និងលោកវរសេនីយ៍ត្រី នៅ នី អធិការរង ដឹកនាំកម្លាំងចុះសហការធ្វើឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ង្វៀង យីលិន ភេទប្រុស អាយុ៥៤ឆ្នាំ នៅចំណុចភូមិបួរ ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ ។
ក្រោយមកសមត្ថកិច្ចយើងក៏យកមកធ្វើការសាកសួរ នឹង កសាងសំណុំរឿងតាមនីតិវិធី ។ឪពុកមា្តយ_ជាអ្នកមានគុណដ៍លើសលប់ចំពោះកូន។កូនគ្រប់រូបត្រូវមានឥរិយា

មតិយោបល់