ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបុរសវ័យចំណាស់ម្នាក់ករណីលួចម៉ូតូ នៅខណ្ឌកំបូល…

ភ្នំពេញ:ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ សមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល និងប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក បានធ្វើការបង្រ្កាបជាក់ស្តែង ពាក់ព័ន្ធនឹងករណី៖ អំពើលួច(លួចម៉ូតូ) តូចំនួនមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ឆ្នាំ ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ 1JT-0010 លេខតួ+លេខម៉ាស៊ីន6396788 នៅចំណុចបន្ទប់ជួល ភូមិក្រាំងស្លឹក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី ០១-១១-២០២៣ ម៉ោង១៣.០០នាទី ។

-ជនសង្ស័យដែលឃាត់ខ្លួនបាន៖
-ឈ្មោះ លឿង កែវ ភេទប្រុស អាយុ ៦០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (ឃាត់ខ្លួន) ។
វត្ថុតាងដែលដកហូតបាន៖ ម៉ូតូចំនួនមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ឆ្នាំ ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ 1JT-0010 លេខតួ+លេខម៉ាស៊ីន6396788 (ម៉ូតូរបស់ជនរងគ្រោះ)

-បច្ចុប្បន្ន: ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី ។

មតិយោបល់