ព័ត៌មានជាតិ

ផ្ដាច់ទឹកមួយយប់ទល់ព្រឹក នៅខណ្ឌមានជ័យ

ភ្នំពេញៈ រដ្ឋាការទឹកស្វយ័តក្រុងភ្នំពេញ គ្រោងនឹងធ្វើការកាត់ភ្ជាប់បំពង់មេនាំទឹកស្អាតថ្មីទំហំ៣០០មីលីម៉ែត្រ នៅខាងលិចនៃចិញ្ចើមផ្លូវជាតិលេខ២ ចាប់ពីស្ពានអាកាសក្បាលថ្នល់ ដល់រង្វង់មូលព្រះនរាយណ៍ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ និងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ការអនុវត្តការងារកាត់ភ្ជាប់បំពង់មេនាំទឹកស្អាតថ្មីនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការផ្អាកការផ្គត់ផ្គង់ទឹកស្អាត ចាប់ពីផ្លូវលេខ០១CA ដល់ផ្លូវលេខ១៩CA ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ និងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មួយរយៈពេលខ្លី នៅយប់ថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ២០១៦ ចាប់ពីម៉ោង៩៖០០នាទីយប់ ដល់ម៉ោង៤៖០០នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែតុលា។

ជាមួយគ្នា រដ្ឋាករទឹក ក៏អំពាវនាវឲ្យពលរដ្ឋរស់នៅតំបន់ខាងលើ ត្រៀមបម្រុងទឹកទុកសម្រាប់ប្រើប្រាស់ក្នុងអំឡុងពេលដែលក្រុមការងារធ្វើការកាត់ភ្ជាប់បំពង់មេនាំទឹកស្អាតថ្មីនេះ និងមេត្តាយោគយល់អធ្យាស្រ័យដោយក្តីអនុគ្រោះ៕

14590467_1111218705594330_4373932092634969042_n

មតិយោបល់