ស្ទឹងត្រែងៈ បុរសម្នាក់ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយពីបាន ធ្វើសកម្មភាពចាប់រំលោភ សេពសន្ថវៈ ទៅលើនារីម្នាក់ កាលពីយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចទួលខ្លាក្រហឹម ភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យនិងនារីរងគ្រោះជាមនុស្ស ស្គាល់គ្នា ហើយអ្នកទាំងពីរក៍ធ្លាប់ បានរួមភេទជាមួយគ្នា ជាច្រើនលើក ច្រើនសារមកហើយដែរ។
សមត្ថកិច្ចបានបន្តទៀតថា នៅថ្ងៃកើតហេតុខាងលើ ដោយសារតែជនសង្ស័យ គ្មានលុយឲ្យនាងចាយ ព្រមទាំង មានទំនាស់សម្តីជាមួយនារី រងគ្រោះបន្តិចបន្តួច នារីរងគ្រោះក៍បានទៅដាក់ ពាក្យប្តឹងដើម្បីឲ្យ សមត្ថកិច្ចធ្វើការ ចាប់ឃាត់ខ្លួន ជនសង្ស័យខាងលើនោះតែម្តងទៅ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងនិងបញ្ជូន ខ្លួនបន្តទៅកាន់តុលាការ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦នេះ ៕
មតិយោបល់