ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប្រធានាធិបតីហ្វីលីពីន៖ អ្នកប្រើប្រាស់គ្រឿងញៀន មិនមែនជាមនុស្សទេ

ហ្វីលីពីនៈ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ដែលកំពុងធ្វើសង្គ្រាមបង្ហូរឈាមមួយ លើឧក្រិដ្ឋកម្មសម្លាប់អ្នកប្រើប្រាស់គ្រឿងញៀនទ្រង់ទ្រាយធំ ដោយបានចាត់ទុកថា ជនរងគ្រោះទាំងនោះ (អ្នកញៀនថ្នាំ) មិនមែនជាមនុស្សទេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី២៩ សីហា ឆ្នាំ២០១៦។

បើយោងតាមអត្ថបទនៃសុន្ទរកថា របស់លោកដែលបានថ្លែងប្រាប់ទាហាន ខណៈពេលដែលមកសួរសុខទុក្ខ នៅឯជំរុំកងទ័ព បានចេញផ្សាយឲ្យដឹងថា «តើវាជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ? នេះជាសំណួរដំបូង ដែលខ្ញុំចង់សួរទៅកាន់អ្នកដោយភាពស្មោះត្រង់: តើពួកអ្នកញៀនថ្នាំទាំងនោះ គឺជាមនុស្សឬ?»។

លោកបានបន្ថែមថា «តើអ្វីទៅជាសិទិ្ធមនុស្ស? ប្រើវាឱ្យបានត្រឹមត្រូវនៅក្នុងបរិបទដែលត្រឹមត្រូវ ប្រសិនបើអ្នកមានខួរក្បាល។ អ្នកមិនអាចច្បាំង ដោយគ្មានការសម្លាប់មនុស្សទេ ដូចនេះអ្នកប្រើប្រាស់ ថ្នាំញៀនជាច្រើននាក់ បើចង់ឲ្យពួកគេល្អប្រសើរឡើងវិញ និងអ្នកដទៃទៀតឈប់ វាជៀសមិនផុតទេ ពីការអនុវត្តបែបនោះ»៕

កាលពីដើមសប្តាហ៍នេះ លោកអគ្គមេបញ្ជាការនគរបាលជាតិ Dela Rosa បានប្រាប់សមាជិកព្រឹទ្ធសភាថា មានមនុស្សប្រមាណជាង ៧៥០នាក់ ត្រូវបានសម្លាប់ដោយប៉ូលិស នៅក្នុងប្រតិបត្ដិការប្រឆាំង គ្រឿងញៀនទ្រង់ទ្រាយធំ ខណៈដែលមានតួលេខក្រៅផ្លូវការថា មានមនុស្សជាងមួយពាន់នាក់ ត្រូវបានស្លាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ចាប់តាំងពីលោក Duterte ឡើងកាន់តំណែងជាប្រធានាធិបតី៕

Drug users aren't human, says Philippines' Duterte

មតិយោបល់