ព័ត៌មានជាតិ

អធិការរងខណ្ឌពោធិ៍សែនជ័យម្នាក់រងការចោទថា ទារលុយពីក្រុមលេងល្បែងជល់មាន់ ជាថ្នូរនឹងការដោះលែង

ភ្នំពេញៈ សាច់ញាតិក្រុមជនសង្ស័យដែលជាអ្នកលេងល្បែងជន់មាន់ចំនួន៦នាក់ដែលត្រូវតុលាការដោះលែងកាលពីចុងសប្តាហ៍កន្លងទៅ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ពួកគេបានចំណាយលុយក្នុងម្នាក់ៗចំនួន៥០ដុល្លារ ទៅ១០០ដុល្លារ ឲ្យទៅអធិការរងនគរបាលខណ្ឌពោធិ៍សែនជ័យព្រះនាម ០២ ដើម្បីជាថ្នូរនឹងការដោះលែងជនជាប់សង្ស័យ។ ប្រភពដដែលបានបញ្ជាក់ថា លោក ០២ បានហៅទូរស័ព្ទមកតុលាការចំពោះមុខពួកគាត់ ដោយធានាថា តុលាការអាចដោះលែងបាន ប៉ុន្តែត្រូវប្រមូលលុយឲ្យសិន។ ពេលជំនុំជម្រះរួច គឺដោះលែងហើយ។

ទាក់ទងនឹងការចោទប្រកាន់ខាងលើលោក យឹម សារ៉ន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបាន ថ្លែងថា «មិនពិតទេ មានគេមកពឹងតែខ្ញុំមិនព្រម គេសុំជួបនៅបន្ទប់តែខ្ញុំប្រាប់ថាទៅតុលាការទៅ»។

លោក សេង ហៀង តំណាងអយ្យការបានថ្លែងថា លោកអនុវត្តតាមច្បាប់ដោយសម្រេចចោទប្រកាន់ជនជាប់សង្ស័យជាអ្នកបើកល្បែងជល់មាន់២នាក់ និងក្រុមអ្នកលេងល្បែងជល់មាន់ចំនួន៦នាក់ទៀតលោកបានចេញដីកាបញ្ជូនទៅជម្រះផ្ទាល់។

គួររំឭកថា កម្លាំងនគរបាលព្រហ្មទណ្ឌ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦កន្លងទៅបានចុះទៅបង្ក្រាបទីតាំងជល់មាន់មួយកន្លែង ស្ថិតនៅក្នុងដីឡូត៍ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ដោយធ្វើការឃាត់ខ្លួន មនុស្ស៩នាក់ ក្នុងនោះមានអ្នកកាសែតម្នាក់នៅអង្គភាព កម្ពុជាជោគជ័យ ព្រមទាំងដកហូតមាន់មួយក្បាល រួមទាំងម៉ូតូ១គ្រឿង និងសម្ភារមួយចំនួនទៀត៕

ចាប់អ្នកជល់មាន់ (1)ចាប់អ្នកជល់មាន់ (2)

https://youtu.be/ft5hkbEQqYk

មតិយោបល់