ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ករណីលេងល្បែងសុីសងខុសច្បាប់…

ព្រះវិហារ:ប្រភពយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានអោយដឹងថា កាលនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៤ :៣០នាទី ដោយមានចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ស្នងការ និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះវិហារ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានចុះបង្រ្កាបករណីចាត់ចែង និងបើកល្បែងស៊ីសងខុសច្បាប់ ចំនួន ០១ករណី ស្ថិតនៅដីឡូត៌ទំនេរ នៅភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ឃាត់ខ្លួនបានមុខសញ្ញាចំនួន ០៩នាក់ ស្រី ០៤នាក់ និងដកហូតវត្ថុតាងរួមមាន៖ គ្រាប់ខ្លាឃ្លោកចំនួន ៥២គ្រាប់, ចានសម្រាប់ក្រឡុកខ្លាឃ្លោកចំនួន ០៦ចាន,មេអាប៉ោងចំនួន ០៥គ្រាប់, តេឡេបញ្ជាអាប៉ោងចំនួន ០៣, បៀរចំនួន ០២ហ៊ួរ,ទូរស័ព្ទដៃចំនួន ០៨គ្រឿង, ម៉ូតូចំនួន ០៧គ្រឿង និងសម្ភារៈបម្រើល្បែងមួយចំនួនទៀត ហើយករណីខាងលើនេះកម្លាំងជំនាញកំពុងបន្តអនុវត្តនីតិវិធី៕

មតិយោបល់