ព័ត៌មានជាតិ

ករណីបុរសម្នាក់ប្រាប់កូនថាជិះម៉ូតូមកទិញកាតទូរសព្ទមួយភ្លែតត្រូវរថយន្តបុកបណ្តាលអោយស្លាប់ តាមផ្លូវ៥០ម៉ែត្រ…

ភ្នំពេញ:នៅថ្ងៃ ទី ០៤ ខែ កក្កដា ឆ្នាំ ២០២៣ វេលាម៉ោង ១០និង២៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីងរវាងរថយន្ត និង ម៉ូតូ នៅត្រង់ចំណុចមុខផ្ទះកាហ្វេ៥០ម៉ែត្រ លើផ្លូវបេតុង៥០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ បណ្ដាលឲ្យមនុស្សប្រុស ០១ បានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ ។
១/ ភាគីម៉ូតូ ៖ បើកបរដោយឈ្មោះ ជូ សៀង ភេទប្រុស អាយុ៧៦ឆ្នាំ បើកបរម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1FD-8928 (ស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ)។
២/ ភាគីរថយន្ត ៖ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តចំនួន០១គ្រឿង ម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-2325 ជាប្រភេទរថយន្តដឹកទំនិញ ។
បច្ចុប្បន្ន: គ្រោះថ្នាក់ចរាចរណ៍ខាងលើត្រូវបានប្រគល់ជូនការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ។
សពត្រូវបានប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

មតិយោបល់