ព័ត៌មានជាតិ

ករណីផ្តើមចេញពីក្រុមទី១ជិះម៉ូតូមកជេរក្រុមទី២ទើបមានការខឹងជាការដេញគប់គ្នាបណ្តាលអោយរងរបួសធ្ងន់ត្រូវសមត្ថកិច្ចឃាត់…

បាត់ដំបង:ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និង មានការសម្របសម្រួលទៅលើនីតិវិធី ពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោក ឧត្ដមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ លោក វរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោក វរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៅថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០២៣ វេលាម៉ោង ០០:៣០នាទី នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដែលដឹកនាំដោយលោក វរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការ ចុះប្រតិបត្តិការបង្ក្រាបករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ( ប្រើប្រាស់ដុំថ្ម និង មួកសុវត្ថិភាពគប់គ្នាទៅវិញទៅមក ) ០១ ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យ ចំនួន២ក្រុម មានគ្នា០៧នាក់:

ក្រុមទី១
១.ឈ្មោះ ថា វ៉ាន់ឈុយ ភេទប្រុស អាយុ ១៨ ឆ្នាំ ទីលំនៅភូមិរស្មីសង្ហា ឃុំ រស្មីសង្ហា ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។
២.ឈ្មោះ ចាន់ រតនា ភេទប្រុស អាយុ ១៦ឆ្នាំ ទីលំនៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។
៣.ឈ្មោះ ហុង លិក ភេទប្រុស អាយុ ១៦ឆ្នាំ ទីលំនៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៤.ឈ្មោះ ចាន់ រដ្ឋា ភេទប្រុស អាយុ ១៧ឆ្នាំ ទីលំនៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។

ក្រុមទី២
១.ឈ្មោះ សយ វិស៊ិន ភេទប្រុស អាយុ ១៧ឆ្នាំ ទីលំនៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
២.ឈ្មោះ លួន ប៊ុនលាភ ភេទប្រុស អាយុ ១៧ឆ្នាំ ទីលំនៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៣.ឈ្មោះ សំណាង មុន្នី ភេទប្រុស អាយុ ១៧ឆ្នាំ ទីលំនៅភូមិអូរដំបង២ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង នាំមកកាន់ស្នងការដ្ឋាន ដើម្បីធ្វើការសាកសួរ ។

កាលពីថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០២៣ វេលាម៉ោង ២៣:៣០ នាទី នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យខាងលើបានធ្វើសកម្មភាពជិះប្រដេញគ្នានៅតាមដងផ្លូវ និងបានគប់ដុំថ្មដាក់គ្នាទៅទៅមកបណ្តាលឲ្យរងរបួសម្នាក់ឈ្មោះ ម៉ា ធឿន ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិចម្ការសំរោង២ សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង រយះត្រង់សៀតផ្កាខាងឆ្វេង ផុងដល់លលាដ៏ក្បាល ដេរ40ថ្នេរ ខ្វាក់ភ្នែកខាងឆ្វេង នឹង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

មូលហេតុ : ផ្តើមចេញពីក្រុមទី១ជិះម៉ូតូ មកជេរក្រុមទី២ ទើបមានការខឹងសម្បារ ក៏កើតហេតុជាការដេញ និងគប់គ្នាទៅវិញទៅមក ។

បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី។

មតិយោបល់