ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្តាលអោយមនុស្សម្នាក់ស្លាប់ នៅស្រុកព្រៃកប្បាស…

តាកែវ: នៅថ្ងៃទី ១២ ខែ វិច្ឆិកាឆ្នាំ២០២៣ វេលាម៉ោង ១៧.១៥នាទី មានករណីគ្រោះថ្នាក់ចរាចណ៍មួយកើតឡើង ត្រង់ចំណុចភូមិ អំពិលកើត ឃុំ ចារ ស្រុកព្រៃកប្បាស លើផ្លូវខេត្តលេខ១២៣ បង្គោលគីឡូម៉ែត្រលេខ ១១-១២ រវាងម៉ូតូនិង ម៉ូតូ និងរថយន្ត បើកបរស្របទិសគ្នា ពីកើតទៅលិច
-ម៉ូតូ ម៉ាកហុងដាឌ្រីម C១២៥ពណ៌ខ្មៅ មិនស្គាល់សេរីឆ្នាំផលិត មិនស្គាល់ផ្លាកលេខ មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ បានបើកវ៉ាម៉ូតូមួយគ្រឿងទៀតម៉ាកស៊ុយសុយគីឡេត ពណ៌ខៀវលាយស វ៉ាខាងស្ដាំបើកបរដោយស្រ្តីម្នាក់អ្នករួមដំណើរម្នាក់ ហើយម៉ូតូម៉ាកហុងដាឌ្រីម C១២៥ នោះបានធ្វើសកម្មភាពឆក់ខ្សែកអ្នករួមដំណើរម៉ូតូស៊ុយសុយគីឡេតបានសម្រេចស្របពេលដែលជនសង្ស័យធ្វើសកម្មភាពឆក់ខ្សែក ក៏មានរថយន្តមួយគ្រឿងម៉ាកហ្វ្រន់ធា ពណ៌ស បានឡើងវ៉ាម៉ូតូទាំងពីរគ្រឿងខាងឆ្វេង ពេលនោះអ្នកបើកបរម៉ូតូស៊ុយសុយឡេតបានរេចង្កូតមកខាងឆ្វេងក៏បានប៉ះដៃចង្កូតម៉ូតូខាងឆ្វេងជាមួយនឹងទ្រុងរថយន្តពីក្រោយ ផ្នែកចំហៀងខាងស្ដាំ បណ្ដាលឲ្យអ្នកបើកបរម៉ូតូស៊ុយសុយគីឡេត ដួលមកចិញ្ចើមផ្លូវខាងជើង
– ម៉ូតូម៉ាកស៊ុយសុយគីឡេត ពណ៌ សលាយខៀវ ពាក់ផ្លាកលេខព្រៃវែង១N.៥៤៥៤ បើកបរដោយឈ្មោះ ជាង ស្រីតូច ភេទ ស្រី អាយុ២៣ ឆ្នាំមុខរបរកម្មកររោងចក្ររស់នៅភូមិ ថ្នល់បត់ ឃុំ បានកាម ស្រុកព្រៃកប្បាស ខេត្ត តាកែវរងរបួសធ្ងន់ស្លាប់ពេលបញ្ជូនមកដល់មន្ទីរពេទ្យបង្អែក ស្រុកព្រៃកប្បាស បើកម៉ូតូពីកើតទៅលិចពាក់មួកសុវត្ថិភាព
⁃ អ្នករួមដំណើរឈ្មោះ ផល លីដា ភេទស្រី អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិ អញ្ចាញឃុំ ជ័យជោគ ស្រុកបូរីជលសារ ខេត្តតាកែវរងរបួសស្រាល បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកព្រៃកប្បាស ពាក់មួកសុវត្ថិភាព
⁃ រថយន្តម៉ាកហ្វ្រន់ធា ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ២ AK.៤២៥៣ បើកបរដោយឈ្មោះ ឡេង លាប ភេទ ប្រុសអាយុ ២៦ ឆ្នាំ មុខរបរបើកបររថយន្ត រស់នៅភូមិដា ឃុំដា ស្រុក កំពង់លែង ខេត្តកំពង់ឆ្នាំង គ្មានរបួស បើកបរពីកើតទៅលិច
មូលហេតុ : មកពីអ្នកបើកបរម៉ូតូ ហុងដាឌ្រីមC១២៥ ពណ៌ ខ្មៅ មិនស្គាល់អត្តសញ្ញាណអ្នកបើកបរធ្វើសកម្មភាពឆក់ខ្សែកអ្នករួមដំណើរម៉ូតូស៊ុយសុយគីឡេតបណ្ដាលឲ្យអ្នកបើកបរម៉ូតូស៊ុយសុយគីឡេតរេចង្កូតមកខាងឆ្វេងរួចក៏បានប៉ះជាមួយនឹងទ្រុងរថយន្តពីក្រោយចំហៀងខាងស្ថាំដែលកំពុងឡើងវ៉ាម៉ូតូទាំងពីរគ្រឿងខាងឆ្វេង
ករណីនេះកម្លាំងជំនាញបានឃាត់ខ្លួនអ្នកបើកបររថយន្តឈ្មោះឡេង លាប នៅអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាសនឹងកំពុងកសាងសំណុំរឿងតាមនីតិវិធី រីឯវត្ថុតាងម៉ូតូមួយគ្រឿងនិងរថយន្តមួយគ្រឿងបានដកហូតមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រីឯសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

មតិយោបល់