ព័ត៌មានជាតិ

ករណីហិង្សាខឹងរឿងសុំលុយម្តាយមិនបានកូនវាយទៅជនរងគ្រោះបណ្តាលអោយរងរបួស នៅស្រុកគិរីវង់…

តាកែវ:ថ្ងៃអាទិត្យ១៤រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៩:០០នាទី នៅចំណុចភូមិសំរោងខាងកើត ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ មានកើតករណី ហឹង្សាដោយចេតនា (អំពើហឹង្សាក្នុងគ្រួសារ) បង្កឡើងដោយសង្ស័យឈ្មោះ រ៉ែន ផ្លូច ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិសំរោងខាងកើត ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ (ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន) បានធ្វើសកម្មភាពវាយដោយដៃទៅលើជនរងគ្រោះឈ្មោះ សំ ជន ភេទស្រី អាយុ៧០ឆ្នាំ (ត្រូវជាម្តាយបង្កើត) មានទីលំនៅភូមិឃុំកើតហេតុខាងលើ បណ្តាលឲ្យរងរបួសចំនួន០២កន្លែង:
– រងរបួសហើមក្បាលពីចំហៀងផ្នែកខាងឆ្វេងហើមជាំ
– រងរបួសភ្នែកខាងឆ្វេងហើមពក និងមានអាការះឈឺពេញខ្លួន។
+មូលហេតុ: ជនសង្ស័យខឹងរឿងសុំលុយម្តាយមិនបាន។
បច្ចុប្បន្នសមត្ថកិច្ចយើងបាននាំខ្លួនជនសង្ស័យខាងលើ យកមកធ្វើការសាកសួរ នឹង កសាងសំណុំរឿងតាមនីតិវិធី។

មតិយោបល់