ព័ត៌មានជាតិ

ករណីជនរងគ្រោះជិះម៉ូតូមកពីលេងបុណ្យកឋិននៅវត្តស្រាប់តែជនសង្ស័យធ្វើសកម្មភាពកាប់ត្រូវសមត្ថកិច្ចឃាត់ខ្លួន…

បាត់ដំបង:កាលពីថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២៣ វេលាម៉ោង​២២​និង១៥នាទី ចំណុចក្រុមទី០៨ ភូមិផ្លូវបំបែក ឃុំព្រៃ ស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណី ធ្វើឱ្យខូចខាត ដោយចេតនាមានស្ថានទម្ងន់ ទោស មួយកើតឡើងបង្កដោយជនសង្ស័យ០១ក្រុម មានគ្នាចំនួន ០៥នាក់ប្រដាប់ដោយកាំ-បិ-ត-ខ្វែ -វ០១ដើម និងកាំ-បិ-តកែច្នៃចំនួន ០១ ដើម បានធ្វើសកម្មភាព កា-ប់ ទៅជនរងគ្រោះមួយក្រុមមានគ្នាចំនួន០៣នាក់ខណ:ពេលជនរងគ្រោះកំពុងជិះម៉ូតូមកពីលេងបុណ្យកឋិននៅវត្តចាមរអា ក្នុងនោះគឺ៖
១-ឈ្មោះ ហ៊ាន លីម ភេទប្រុស អាយុ៣២ឆ្នាំ រស់​នៅភូមិព្រៃព្រា ល ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
២-ឈ្មោះ ទន រក្សា ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបា​ត់ដំបង (របួសជាំភ្នែកខាងឆ្វេង និងចង្កេះ )។
៣-ឈ្មោះ ដេត ផារិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិគរ ឃុំព្រៃ ស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ ដំបង។

ឃើញសភាពមិនស្រួលខាងជនរងគ្រោះបានផ្តួលម៉ូតូចោលហើយរត់គេចខ្លួន និងបានឱកាសដល់ក្រុមជន​សង្ស័យធ្វើការកា-ប់-បំ-ផ្លាញម៉ូតូរបស់ក្រុមជន​រងគ្រោះបណ្ដាលឱ្យខូចខាតចំនួន០៣ គ្រឿង៖
-ម៉ូតូម៉ាកហុងដា ទ្រីម សេ១២៥ ពណ៌ខ្មៅ សេរី​២០២៣ ផ្លាកលេខ បាត់ដំបង1AT8403 (ខូចខាត បែកអាវចំហៀងខាងឆ្វេង ,បែកកន្ទែម៉ាស៊ីន​,បែកក្បាលម៉ូតូ,បែកស្តុបក្រោយ)
-ម៉ាកហុងដា ទ្រីម សេ១២៥ ពណ៌ខ្មៅ សេរី២០២២ បាត់ផ្លាកលេខ (ខូចខាត អាវចំហៀងខាងស្តាំ មុខ ក្រោយ ,បែកក្បាលម៉ូតូ ,បាក់កាត់តាប៊ូកន្ទុយក្រោយបាត់ផ្លាកលេខ,ដាច់កញ្ចក់ទាំងសងខាង)
-ម៉ាកហុងដាទ្រី មសេ១២៥ ពណ៌ខ្មៅ សេរី២០១៨ ផ្លាកលេខកំពង់ស្ពឺ 1K3707 (ខូចខាត ផ្នែកក្បាលខាងមុខ)។

បន្ទាប់ពីកើតហេតុជនរងគ្រោះបានប្តឹងមកសមត្ថកិច្ចនគរបាលហើយពេលទទួលបាននូវព័ត៌មាន និងអនុ​វត្តតាមយោបល់ដឹកនាំរប ស់លោកឧត្តមសេនីយ៍ទោ សា ត គឹមសាន ស្នងការនៃស្នង ការ ដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរ បាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានដឹកនាំកម្លាំងផ្នែកជំនាញយុត្តិ​ធម៌ នៃអធិការដ្ឋាននគរបាលស្រុករួមជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស្វាយធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់៖
១-ឈ្មោះ វ៉ាត វណ្ណ:ហៅពៅ ភេទប្រុស អាយុ២០ឆ្នាំនៅភូមិឫស្សី២ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់​ ដំបង។
២-ឈ្មោះ សួង ទ្រី ភេទប្រុស អា យុ២៧ឆ្នាំរស់នៅភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្ត​បាត់ដំបង។
ដោយឃាត់ខ្លួនបាននៅព្រឹកថ្ងៃ ទី ១១ខែវិច្ឆិកាឆ្នាំ២​០២៣វេលាម៉ោង ៨និង៣០នាទីនៅចំណុចផ្ទះជន​សង្ស័យទាំង០២នាក់ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិច្បាប់ រីឯជន​សង្ស័យផ្សេងទៀតកំពុងរត់គេចខ្លួន។

ពេលនេះនគរបាលស្រុកកំពុងរៀបចំកសាងសំ​ណុំរឿងបញ្ជូនមកអនុវត្តទោសតាមផ្លូវច្បាប់៕

មតិយោបល់