រតនគិរី:ប្រភពយោងតាមផេកការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានអោយដឹងថា នៅថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២៣ នៅវេលាម៉ោង ១៩ និង ០០ នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ ពាក់ពន្ធ័ករណី ហិង្សាដោយចេតនា (កាប់ដោយដាវកែច្នៃ) ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីដោយលោក មុត សម្បត្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី។ នៅត្រង់ចំណុចទល់មុខតារាងបាល់ទះស្ថិតក្នុងភូមិ ៧មករា សង្កាត់ ឡាបានសៀក ក្រុង បានលុង ខេត្តរតនគិរី។
*ជនសង្ស័យទាំង ០៣នាក់ មានអត្តសញ្ញាណដូចខាងក្រោម÷
1/ឈ្មោះ វឿន សុវណ្ណគិរី ហៅ ខួច(ជនដៃដល់) អាយុ ១៦ ឆ្នាំ កេីតថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០០៧ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្ស ទីលំនៅសព្វថ្ងៃភូមិជ័យជំនះ សង្កាត់ ឡាបានសៀក ក្រុង បានលុង ខេត្ត រតនគិរី ។
2/ឈ្មោះ អង រ៉ាយូ ហៅ ចាង ភេទ ប្រុស(ជនដៃដល់) អាយុ ១៥ ឆ្នាំ កេីតថ្ងៃទី ០៩ ខែ មេសា ឆ្នាំ ២០០៨ ជនជាតិ ខ្មែរ មុខរបរ សិស្ស ទីលំនៅសព្វថ្ងៃភូមិ ភ្នំស្វាយ សង្កាត់ បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
3/ឈ្មោះ ឡុង រតនៈនុត ភេទ ប្រុស អាយុ ១៥ ឆ្នាំ កេីតថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០០៨ ជនជាតិ ខ្មែរ មុខរបរ សិស្ស មានទីលំនៅសព្វថ្ងៃភូមិ អូរមៀត សង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្ត រតនគិរី។
+អំពីអង្គហេតុ
+ យោងតាមបណ្តឹង៖
-ពាក្យបណ្ដឹងរបស់ឈ្មោះ សេង រមនា ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ បានដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលក្រុងបានលុងថា៖
នៅថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២៣ វេលាម៉ោង ១៩ និង ០០នាទី នៅត្រង់ចំណុចមុខតារាងបាល់មួយកន្លែងស្ថិតក្នុងភូមិ ៧មករា សង្កាត់ ឡាបានសៀក ក្រុង បានលុង ។ឈ្មោះ យូ និងបក្សពួកចំនួន ០៨ នាក់ ជិះម៉ូតូ ០៣ គ្រឿង ម៉ាកហុងដាឌ្រីមចំនួន ០២ គ្រឿង និងម៉ាកScopy ពណ៌ស ០១ គ្រឿងប្រដាប់ ដោយដាវកែច្នៃ ០១ ដេីម និងកាំបិតបុ័ងតោចំនួន ០១ ធ្វើសកម្មភាពកាប់មកលេីខ្លួនត្រូវចំដៃទាំងសងខាងបណ្ដាលអោយរងរបួសជាទម្ងន់។
លុះរហូតមកដល់ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២៣ វេលាម៉ោង ១២ និង ៣០ នាទី ខ្លួនក៏បានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលក្រុងបានលុងតែម្ដង។ក្រោយទទួលបណ្តឹងពីជនរងគ្រោះកម្លាំងអធិការ សហការជាមួយកម្លាំងការិយាល័យកម្រិតស្រាលបានធ្វើការស្រាវជ្រាវរហូតដល់កំណត់ មុខសញ្ញាបាន និងឈាងដល់ការឃាត់ខ្លួនជនសង្ស័យយកមកអធិការដ្ឋានដើម្បីសាកសួរ និងបន្តនិតិវិធី។
+ផ្អែកតាម ចម្លើយសារភាពរបស់ជនសង្ស័យទាំង ០៣ នាក់ខាងលើបានរៀបរាប់ប្រាប់សមត្ថកិច្ចថានៅថ្ងៃកេីតហេតុពួកខ្លួនពិតជាបានធ្វើសកម្មភាពកាប់ប្រហារដោយដាវកែច្នៃទៅលេីឈ្មោះ សេង រមនា ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ ពិតប្រាកដមែន។
+សម្ភារៈវត្ថុតាងដកហូតរួមមាន៖
១-ម៉ូតូម៉ាកហុងដា Scopy ពណ៌ស ចំនួន ០១ គ្រឿង ពាក់ស្លាកលេខ បាត់ដំបង 1AH-7093។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាងលើកំពុងឃាត់ និងរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបានលុងដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការតាមនីតិវិធី។
ព័ត៌មានជាតិ
មតិយោបល់