ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រីជាច្រើននាក់ករណីលេងល្បែងសុីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ…

ភ្នំពេញ:ប្រភពយោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអោយដឹងថាជនសង្ស័យចំនួន០៧នាក់ ពាក់ព័ន្ធករណីបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ និងលេងល្បែងស៊ីសងខុសច្បាប់ (ចាក់ភ្នាល់ JOKER តាមប្រព័ន្ធអនឡាញ) ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បង្ក្រាបឃាត់ខ្លួន

នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយបានការអនុញ្ញាតពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ
វេលាម៉ោង១៤:២៥នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរង ទទួលដឹកនាំការិយាល័យ ចុះបង្ក្រាបទីតាំងបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ និងលេងល្បែងស៊ីសងខុសច្បាប់ (ចាក់ភ្នាល់ JOKER តាមប្រព័ន្ធអនឡាញ) និងឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ ប្រព្រឹត្តនៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖ សារធាតុញៀនប្រភេទមេតំហ្វេតាមីន ចំនួន០៦ កញ្ចប់តូចមាន ទម្ងន់ ០,៣៤ក្រាម, កុំព្យូទ័រឡេបថប់ម៉ាកហ្វុយជីតស៊ុយ ពណ៌ ខ្មៅ, ដុំវ៉ាយហ្វាយ ពណ៌ ស, ទូរស័ព្ទចំនួន០៧គ្រឿង, ប្រាក់រៀលចំនួន ១០០,០០០រៀល, សៀវភៅកត់ត្រាចំនួនទឹកប្រាក់មួយចំនួន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់