ព័ត៌មានជាតិ

ម្ចាស់ភ្ញាក់ពីដេកស្រាប់តែបាត់ម៉ូតូជនសង្ស័យធ្វើសកម្មភាពលួចត្រូវសមត្ថកិច្ចឃាត់ នៅខណ្ឌដង្កោ…

ភ្នំពេញ:ស្តីពីករណី: លួច ( ម៉ូតូ) កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង០៩និង៣០នាទី ត្រង់ចំណុចផ្ទះជួលគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ គីម សៀវឡាង ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
⭐️ឃាត់ខ្លួននៅវេលាម៉ោង១៦និង០០នាទី ថ្ងៃទី១៤ខែវិច្ឆិកា ឆ្នាំ២០២៣ ត្រង់ចំណុចផ្ទះកើតហេតុ។ជនសង្ស័យចំនួន០១នាក់ ឈ្មោះ មុំ ក្រាញ់ ហៅរតនា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះជួល ផ្លូវបេតុងស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ
⭐️សម្ភារ:បាត់បង់៖ ០១/ម៉ូតូម៉ាក HONDA DREAM C១២៥ ពណ៍ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខ បាត់ដំបង 1AB-8966 លេខតួនិងលេខម៉ាសុីន 9869417 ចំនួន០១គ្រឿង ។
⭐️វត្ថុតាងចាប់យក៖ គ្មាន។
-⭐️ហេតុការណ៍៖ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង០០និង៣០នាទី ជនរងគ្រោះឈ្មោះ គីម សៀវឡាង ភេទស្រី អាយុ២២ឆ្នាំ បានជិះម៉ូតូ០១គ្រឿងម៉ាក HONDA DREAM C១២៥ ពណ៍ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខ បាត់ដំបង 1AB-8966 លេខតួនិងលេខម៉ាសុីន9869417 ចេញពីធ្វើការ មកបន្ទប់ជួល ផ្លូវបេតុង ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ពេលមកដល់បន្ទប់ជួល ម្ចាស់ផ្ទះជួលក៍បានចាក់សោរទ្វាររបងផ្ទះ ហើយជនរងគ្រោះគ្មានកន្លែងទុកម៉ូតូ ក៍បានយកម៉ូតូម៉ាកខាងលើទៅផ្ញើនៅផ្ទះជួលរបស់ឈ្មោះ ប៊ូ ចំណាន ភេទប្រុស អាយុ២១ឆ្នាំ ដែលនៅក្បែរបន្ទប់ជួលជនរងគ្រោះ ដោយបានចាក់សោរកម៉ូតូបានត្រឹមត្រូវ។ លុះដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង០១និង០០នាទី ឈ្មោះ ប៊ូ ចំណាន បានឃើញជនសង្ស័យឈ្មោះ មុំ ក្រាញ់ ភេទប្រុស អាយុ២២ឆ្នាំ ដែលជាកម្មករស្នាក់នៅផ្ទះជាមួយឈ្មោះ ប៊ូ ចំណាន បាននាំមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះ មកផ្ទះជួល តែឈ្មោះ ប៊ូ ចំណាន មិនចាប់អារម្មណ៍ ក៏ដេកបន្តរហូតដល់ វេលាម៉ោង០៩និង៣០នាទី ថ្ងៃខែឆ្នាំដដែល ឈ្មោះប៊ូ ចំណាន ភ្ញាក់ពីដេក ស្រាប់តែបាត់ម៉ូតូ រួចឈ្មោះ បូ ចំណាន ក៍បានសួរនាំជនសង្ស័យឈ្មោះ មុំ ក្រាញ់ តែជនសង្ស័យបានឆ្លើយបដិសេធន៍ថា មិនបានដឹង រួចឈ្មោះ ប៊ូ ចំណាន ក៏បានទូរស័ព្ទប្រាប់ជនរងគ្រោះថា ម៉ូតូរបស់ជនរងគ្រោះបានបាត់ហើយ រួចជនរងគ្រោះ និងឈ្មោះ ប៊ូ ចំណាន មានការសង្ស័យទៅលើជនសង្ស័យឈ្មោះមុំ ក្រាញ់ ក៍បានមករាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ឲ្យជួយអន្តរាគមន៍ រហូតដល់វេលាម៉ោង១៦និង០០នាទី សមត្ថកិច្ចយើងបាននាំខ្លួនជនសង្ស័យឈ្មោះ មុំ ក្រាញ់ មកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ តាមនីតិវិធីច្បាប់។ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថា រូបគេ (ជនសង្ស័យ) និងបក្ខពួកឈ្មោះ ត្រា ភេទប្រុស អាយុ៣៧ឆ្នាំ(គេចខ្លួន) ពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ នៅវេលាម៉ោង០៣និង៣០នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រួចនាំគ្នាជិះម៉ូតូរបស់ជនរងគ្រោះទៅដល់ផ្សារនាគមាស សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយជនសង្ស័យឈ្មោះ ត្រា ក៏បានឲ្យជនសង្ស័យត្រលប់មកផ្ទះជួលវិញ ដើម្បីកុំឲ្យគេសង្ស័យ ចំណែករូបគេ(ត្រា) ជាអ្នកយកម៉ូតូទៅលក់តែម្នាក់ឯងប្រាកដមែន ទើបជនរងគ្រោះដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ និងបក្ខពួក ដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង។

មតិយោបល់