រតនគិរីៈ លោកអធិការរងស្រុកបរកែវ ទទួលផ្នែកព្រហ្មទណ្ឌបានប្រាប់ Post News ថា មានការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈទៅលើនារីវ័យ១៨ឆ្នាំម្នាក់ ។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិត្រំ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី។
បច្ចុប្បន្ន សំណុំរឿងខាងលើនេះ សមត្ថកិច្ចកំពុងតែបន្តនីតិវិធីចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់