ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីលួចរថយន្តសើរទំនើបRangerover តាមបណ្តោយផ្លូវ២១៧…

ភ្នំពេញ:ស្តីពីការបង្ក្រាបមុខសញ្ញាប្រព្រឹត្តបទល្មើស៖ អំពើលួច (លួចរថយន្ត)
-ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ សមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលដង្កោ បានធ្វើការបង្រ្កាបជាក់ស្តែង ពាក់ព័ន្ធនឹងករណី៖ អំពើលួច (លួចរថយន្ត) កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ០៨ និង៣០នាទី ផ្លូវលេខ២១៧ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
-ជនសង្ស័យឈ្មោះ គង់ វិច្ឆ័យ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះ៥៩ ផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យក៖ រថយន្តម៉ាក LAND ROVER RANGEROVER VOGUE ពណ៌ខ្មៅ សេរីឆ្នាំ២០១៣

បច្ចុប្បន្នជនសង្ស័យ ខាងលើ អធិការដ្ឋាននគរបាលខណ្ឌដង្កោ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។

មតិយោបល់