ព័ត៌មានជាតិ

លោកអ៊ិត សុធា ព្រះរាជអាជ្ញាចុះយុទ្ធនាការទប់ស្កាត់លុបបំបាត់កុងត្រូលជជុះតែងក្រេបជញ្ជក់លុយកាក់ ក្នុងខេត្តកំពង់ធំ

កំពង់ធំៈ លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានយកចិត្តទុកដាក់ មកលើការរស់នៅ និងសុខទុក្ខរបស់ប្រជាពលរដ្ឋ ខណៈពេលដែលដល់រដូវរំហើយ ពួកគាត់បានដឹកអុស ដឹកខ្យូង និងបង្គោលឈើបន្តិចបន្តួចដើម្បីដោះស្រាយជីវភាព តែត្រូវបានក្រុមជនខិលខូចមួយចំនួន បានអែបអាងខ្លួនជាស្ថាប័ន ផ្សេងៗដើម្បីជំរិតទារលុយកាក់ ទើបក្តីព្រួយបារម្ភណ៍ទាំងនេះ បានធ្វើឲ្យអភិបាលខេត្តចេញបញ្ជាឲ្យកងកម្លាំងសហការចុះប្រតិបត្តិការទប់ស្កាត់ជាបន្ទាន់ ។

ជាក់ស្តែងនៅយប់ថ្ងៃទី ២៣ ខែវិឆ្ឆិកា ឆ្នាំ ២០១៦ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ អមដំណើរដោយលោក ដួង សារ៉ន ព្រះរាជអាជ្ញារង និងលោក ស្រី សំណាង មេបញ្ជាការកងរាជអាវុធហត្ថស្រុកសន្ទុក រួមជាមូយនិងកម្លាំងមន្រ្តីក្រោមឱវាទជិត២០នាក់ បានចុះត្រួតពិនិត្យ និងបោសសំអាតកុងត្រូលជជុះ នៅតាមបណ្តោយ ផ្លូវខ្វែងកំពង់ថ្ម ឆ្ពោះទៅកាន់ឃុំទំរីងស្រុកសណ្តាន់ ខេត្តកំពង់ធំ បានប្រទះឃើញមានបុគ្គល៣នាក់ ដែលបានធ្វើសកម្មភាពដាក់កុងត្រូលជជុះជាប្រចាំ នៅចំណុចអូរធំ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ហើយធ្វើការឃាត់ខ្លួនយកមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីសាកសួរ ។

ជនសង្ស័យទាំង៣នាក់ត្រូវបានស្គាល់ឈ្មោះ ហៀង ប៊ុនធឿន មានតួនាទីជាមេព្រៃផ្នែកកំពង់ថ្ម ដែលដេកចាំយកលុយ ខុសគោលដៅ, ទី២ ឈ្មោះ មី រដ្ឋា មិនស្គាល់ស្ថាប័ន, ទី៣ មិនស្គាល់អត្តសញ្ញាណ ចំនែកវត្ថុតាងមានរថយន្ត ចំនួន២គ្រឿង ចំនែកអ្នកដែលនៅសល់ មួយចំនួនធំ បានរត់គេចខ្លួន ខណៈពេលដែលមានព័ត៌មានបែកធ្លាយដល់ពួកគេ តែទោះជាយ៉ាងណានោះ កិច្ចសហប្រតិបត្តិការ និងបន្តធ្វើជាប្រចាំដើម្បីលុបបំបាត់ចោលទាំងស្រុង នូវកុងត្រូលជជុះក្នុងខេត្តកំពង់ធំ។

លោក អ៊ិត សុធា ព្រះរាជអាជ្ញា បានបញ្ជាក់ប្រាប់ថា ការចុះត្រួតពិនិត្យនេះ គឺក្នុងគោលបំណងឃាត់ខ្លួនជនប្រព្រឹត្តខុស ដែលមានស្ថានផ្សេងៗ ដែលតែងតែធ្វើសកម្មភាពទារលុយទារកាក់ពីប្រជាពលរដ្ឋ ដែលគាត់បានដឹកផលអនុផល ព្រៃឈើបន្តិចបន្តួចគ្រាន់ដោះស្រាយជីវភាពប្រចាំថ្ងៃ ដើម្បីធ្វើអប់រំហើយឲ្យបញ្ឈប់សកម្មភាពទាំងនេះបន្តទៀត តែបើសិនជា មានប្រជាពលរដ្ឋណាចេញមុខប្តឹងបន្ថែម និងត្រូវឲ្យជនប្រព្រឹត្តខុសទាំង៣នាក់នេះ ចេញលុយសងវិញទាំងអស់ ហើយក្នុងគោលដៅគឺចុះបង្រ្កាបលុបបំបាត់ចោលកុងត្រូលជជុះនៅក្នុងស្រុកសណ្តាន់ ស្រុកសន្ទុក និងស្រុកបារាយណ៍ ក្នុងនោះក៏មានប្រជាពលរដ្ឋអប់អរសាទរ ចំពោះចំណាត់ការរបស់សមត្ថកិច្ច និងថ្នាក់ដឹកនាំខេត្តកំពង់ធំ និងចង់ឲ្យយុទ្ធនាការនេះបន្តធ្វើជាប្រចាំ ដើម្បីលុបបំបាត់ចោលកុងត្រូលជជុះ៕

photo_2016-11-23_23-32-29photo_2016-11-23_23-32-33photo_2016-11-23_23-32-36photo_2016-11-23_23-32-38photo_2016-11-23_23-32-40photo_2016-11-23_23-32-42photo_2016-11-23_23-32-44photo_2016-11-23_23-32-46photo_2016-11-23_23-32-48photo_2016-11-23_23-32-50

មតិយោបល់