ព័ត៌មានជាតិ

ម្ចាស់​ភ្លេចដកសោរជនសង្ស័យធ្វើសកម្មភាពលួចម៉ូតូត្រូវសមត្ថកិច្ចឃាត់ខ្លួន…

កំពង់ស្ពឺ:សមត្ថកិច្ច​នគរបាល​ប្រតិបត្តិការ​បង្ក្រាប​មុខសញ្ញា​ចោរលួច​ម៉ូតូ​ នៅចំណុចលើផ្លូវកៅស៊ូ ស្ថិតនៅក្នុងភូមិសំបូរមាស ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ជនសង្ស័យឈ្មោះ​ ពែល បូរី ប្រុស ២៤ឆ្នាំ ភូមិព្រៃឬស្សី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះឈ្មោះ​ ម៉េញ សាម៉ុន ប្រុស ៤២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ លេខតួ និងលេខម៉ាស៊ីន ND125ME-9826590 ស្លាក​លេខតាកែវ1O-5000 ដោយសារតែ​ភ្លេចដកសោរ​ចេ​ញបញ្ឈម៉ូតូទុកនៅលើផ្លូវកៅស៊ូមុខផ្ទះ ។

ក្រោយជនរងគ្រោះបានរាយការណ៍ជូនកម្លាំងសម​ត្ថកិច្ច​ នៃអ​ធិការដ្ឋាននគរបាលស្រុកបសេដ្ឋ លោក​វរ​សេនីយ៍ឯក​ ចន​ សុភិត​ អធិការ​ស្រុក​ បានបេីកប្រតិ​ប​ត្តិការ​សហការ​ឃាត់​មុខសញ្ញាបា​នភ្លាមៗ​ នៅក្នុងស្រុ​ក​គងពិសី​ជនសង្ស័យ​ជិះរត់គេចមកតាមផ្លូវជាតិ​លេ​ខ៤១​។

ដោយបានការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេ​នីយ៍ទោ​ សម​ សាមួន​ ស្នងការនគរបាល​ខេត្ដកំពង់ស្ពឺ​ ជា​គោ​លការណ៍ចំពោះវត្ថុតាង(ម៉ូតូ) សមត្ថកិច្ចយើងបានប្រគល់ម៉ូតូជូនជនរងគ្រោះវិញ ។

បច្ចុប្បន្ន​ជនសង្ស័យត្រូវបានសាកសួរនិងកសាងសំណុំរឿ​ងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ដ​ ចំណាត់ការ​នីតិវិធី​បន្ដ​ ៕

មតិយោបល់