ក្រុងប៉ោយប៉ែត៖ច្រករបៀងមួយចំនួនធំ នៅតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជាថៃត្រូវបានបិទទាំងស្រុង បន្ទាប់ពីមានការព្រមានធ្ងន់ៗពីលោកផ្កាយ៤ ខេង សាមេត បានបញ្ជាអោយមន្ត្រីក្រោមឱវាទរបស់ខ្លួនធ្វើការបិទច្រកជាបន្ទាន់ បើសិនជាជនណាមិនអនុវត្តតាមបទបញ្ជាទេនោះ គឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាមិនខាន ។សូមបញ្ជាក់ដែលថា កាលពីព្រឹកថ្ងៃទី១០ តុលា ឆ្នាំ២០១៤ គេបានសម្គាល់ឃើញមន្ត្រីប៉ូលិសដែលជាម្ចាស់ច្រករបៀងនៅតាមខ្សែរបន្ទាត់ព្រំដែនជួរមុខ ប្រឈមមុខជាមួយនិងដីថៃសព្វថ្ងៃនេះ បាននាំគ្នាដោះខោអាវចុះទៅក្នុងអូរព្រំដែន ដើម្បីលើកទូកនិងក្បូនដែលធ្លាប់ធ្វើសកម្មភាពដឹកជញ្ជូនបទល្មើសផ្សេងៗចូលមកលក់បែបអាណាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាកន្លងទៅ ហើយក៏ត្រូវប្រព័ន្ធផ្សពផ្សាយក្នុងស្រុកមួយចំនួន ធ្វើការរិះគន់ជាបន្តបន្ទាប់ បន្ទាប់មកគេក៏សង្គេតឃើញវត្តមានរបស់លោកផ្កាយ៤ ខេង សាមេត អគ្គស្នងកានគបាលជាតិទទួលបន្ទុកការពារព្រំដែនភូមិភាគ៤និងភូមិភាគ៥ បានកោះហៅមន្ត្រីមេបញ្ជាការវរះសេនាតូចការពារព្រំដែនគោកទាំង៤ មកប្រជុំនៅក្នុងស្នងការនគបាលខេត្តបន្ទាយមានជ័យ ដើម្បីព្រមាននិងធ្វើកិច្ចសន្យាមិនអនុញ្ញាតិអោយអស់លោកខាងលើបន្តការប្រព្រិត្តបទល្មើសឆ្លងដែនតទៅទៀតឡើយ។គួរំលឹកដែរថា កន្លងទៅគឺមានការនាំចូលនៅឈើគ្រញូង មាន់រស់ មាន់ងាប់ ជ្រូកក្រហម និង
ពលករចំណាក់ស្រុក រួមទាំងគ្រឿងបរិភោគផ្សេងៗទៀត ដែលខូចគុណភាពត្រូវបានគេនាំចូលបែបអាណាធិបតេយ្យ ទាំងយប់ទាំងថ្ងៃតែម្តង បង្កអោយមានការប៉ះពាល់ដល់សុខភាព
របស់ប្រជាពលរដ្ឋ ដែលបានទិញអាហារទាំងនោះទៅទទួលទាន ស្ទើររាល់ថ្ងៃដោយមិនដឹងថាអាហារទាំងនោះ ខូចគុណភាពនោះឡើយ ។មន្ត្រីប៉ូលិសតាមព្រំដែនកម្ពុជាថៃ ទាំងប៉ែកខាងត្បូង និងប៉ែកខាងជើងក្រុងប៉ោយប៉ែត បានលួចបង្ហើបអោយដឹងថា បន្ទាប់ពីមានការព្រមានយ៉ាងចាស់ដៃរួចមករបស់ថ្នាក់លើនោះ គេក៏បានបង្កើតគណះកម្មការរបស់ស្នងកានគបាលខេត្ត ដើម្បីចុះបិទច្រករបៀងនៅតាមខ្សែបន្ទាត់ព្រំដែនខាងលើនោះតែម្តង មន្ត្រីប៉ូលិសដដែលបានបន្តទៀតថា មេរបស់គេបញ្ជាអោយអូសទូកនិងក្បូន ឡើងមកទុកលើគោកទាំងអស់ដោយមិនអនុញ្ញាតិអោយមានការដាក់ទូកនិងក្បូនសម្រាប់ចម្លងបទល្មើសផ្សេងៗទៀតឡើយ ហើយសកម្មភាពបែបនេះត្រូវបានគេធ្វើរួមទាំងអស់តែម្តង ចាប់ពីវរះសេនាតូចការពារព្រំដែនគោកលេខ៨០៧ របស់លោកប្រាក់សាំ ប្រចាំនៅក្នុងស្រុកថ្មពួក ច្រករបៀងរបស់វរះសេនាតូចលេខ៩១១ របស់លោក សូ ចាន់ណារី ដែលមានទីតាំងប៉ែកខាងជើងក្រុងប៉ោយប៉ែត ច្រករបៀងរបស់វរះសេនាតូចលេខ៨៩១ របស់លោក ហាំ វណ្ណះ និងច្រករបៀងរបស់វរះសេនាតូចលេខ៨១៥ របស់លោក ឈិត លី ត្រូវបានគេបង្ខំអោយបិទទាំងស្រុងអស់ទៅហើយ ដោយឡែកមតិមហាជនជាច្រើន ដែលបានឃើញហេតុការខាងលើនោះ បាននាំគ្នាលើកការសង្ស័យថា សកម្មភាពបែបនេះទំនងជាបានមួយដង្ហើមចង្រិតតែប៉ុណ្ណោះ ព្រោះថា កន្លងទៅមានថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក៏ធ្លាប់ចុះមកប្រដៅរបស់លោកខាងលើនោះ ជាច្រើនដងដែរ ហើយថែមទាំងធ្វើកិច្ចសន្យាដូចគ្នា បន្ទាប់មកគេសម្គាល់ឃើញថា ក្រោយពេលថ្នាក់លើដេកលក់ គឺមានបទល្មើសកើតឡើងជាងហូរហែរលើសដើមវិញ ប្រជាពលរដ្ឋក៏នាំគ្នាបន្តទៀតថា គេកំពុងរងចាំមើលតើវិធានការបិទច្រករបៀងរបស់លោកផ្កាយ៤នៅក្នុងពេលនេះតើមានប្រសិទ្ធដែររឺអត់៕
ព័ត៌មានជាតិ
មតិយោបល់