ព្រះវិហារៈ កាលពីវេលាម៉ោង៤ និង ០០ នាទីរសៀលថ្ងៃទី០៧ ខែមេសាឆ្នាំ ២០២០ មានករណីគ្រោះថ្នាក់ធម្មជាតិចំនួន ២ លើក បណ្ដាលឲ្យមានមនុស្ស និងខូចខាតផ្ទះពលរដ្ឋ។
ករណីទី១៖ រន្ទះបាញ់ស្លាប់ស្ត្រីម្នាក់ ឈ្មោះ សួស ណាំ ភេទស្រីអាយុ ៣៧ ឆ្នាំ ត្រង់ចំណុចទំនប់សីម៉ា ស្ថិតក្នុងភូមិស្វាយ ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្ត ព្រះវិហារ
ករណីទី២៖ ខ្យល់កន្ត្រាក់ បណ្ដាលឲ្យរបើកដំបូលផ្ទះរបស់ប្រជាពលរដ្ឋ១ខ្នង។ ម្ចាស់ផ្ទះឈ្មោះ អេង រិទ្ធីណែត ភេទប្រុស អាយុ ៤៥ ឆ្នាំ មុខរបរលក់ដូរនៅភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្តខេត្ត ព្រះវិហារ បណ្ដាល ឲ្យរបើកដំបូលផ្ទះអស់មួយចំហៀង៕
មតិយោបល់