ព័ត៌មានជាតិ

ករណីជនសង្ស័យធ្វើសកម្មភាពលួចរថយន្តជ្រុលទៅបុកអ្នកលក់ដូរបណ្តាលអោយស្លាប់ស្រ្តីម្នាក់…

កំពង់ចាម:ប្រភពយោងតាមផេកHotine117បានឲ្យដឹងថា ករណី “លួចរថយន្ត” ជនសង្ស័យបានធ្វើសកម្មភាពលួចរថយន្ត ០១គ្រឿង ម៉ាក TOYOTA TACOMA សេរីឆ្នាំ1995 ពណ៌ផ្ទៃមេឃ ស្លាកលេខភ្នំពេញ 2B-3733 បន្ទាប់មកជនសង្ស័យបានបើករថយន្តរេចង្កូតឡើងឃឿនជ្រុលទៅបុកអ្នកលក់ដូរក្នុងតូបនៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យស្ត្រី ០១នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ ត្រូវបាននគរបាលចុះអន្តរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច Hotline ១១៧ ។
ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១៥:០០ នាទី ករណីខាងលើស្ថិតនៅ​ ភូមិចុងថ្នល់ទី១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

មតិយោបល់