ព័ត៌មានជាតិ

ករណីរថយន្តដឹកដើមដំឡូងបែកកង់ក្រឡាប់បណ្តាលអោយមនុស្ស២នាក់ស្លាប់ នៅខេត្តមណ្ឌលគិរី…

មណ្ឌលគិរី:នៅវេលាម៉ោង០៨:២០នាទី ថ្ងៃទី១៧ខែធ្នូឆ្នាំ២០២៣ នៅផ្លូវជាតិ៦៧ចន្លោះគីឡូម៉ែត្រលេខ១៣៧និង១៣៨ ស្ថិតភូមិពូលូ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
មានករណីឧប្បត្តិរវហេតុមួយ កើតឡើងរថយន្តបើកចុះចំណោតបែកកង់ក្រោយទាញចង្កូតបណ្តាលឲ្យក្រឡាប់លើទ្រូងផ្លូវ នៅក្នុងរថយន្តមានមនុស្សចំនួន០៥នាក់ប្រុស បណ្តាលឲ្យស្លាប់០២នាក់និងស្រាល០៣នាក់។
គោលដៅចេញរថយន្តចេញពីខេត្តស្វាយរៀងដឹកដើមដំឡូងមកឲ្យនៅភូមិពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
១/អ្នកបើករថយន្តឈ្មោះនន់ ឈៀន ភេទប្រុសអាយុ៣៦ឆ្នាំជនជាតិខ្មែរ មុខរបរបើកបរ រស់នៅភូមិមុនីប្រឹក្សា ឃុំត្រល់ ស្រុករមាហែក ខេត្តស្វាយរៀង រងរបួសស្រាល រថយន្តម៉ាកហ៊ីយ៉ានដាយប្រាំតោនពណ៍ទឹកប៊ិចពាក់ផ្លាកលេខភ្នំពេញ 3F.0095។
២/អ្នករួមដំណើរឈ្មោះ យ៉េន ខេន ភេទប្រុសអាយុ៣៧ឆ្នាំជនជាតិខ្មែរ មុខរបរសិករ រស់នៅភូមិជាមួយគ្នាខាងលើ (ស្លាប់) កន្លែងកើតហេតុ។
៣/អ្នករួមដំណើរឈ្មោះញ៉ ហាក់ ភេទប្រុសអាយុ២៦ឆ្នាំជនជាតិខ្មែ មុខរបរកសិករ រស់នៅភូមិរមាហែក ឃុំអំពិល ស្រុករមែហែខេត្តស្វាយរៀង (ស្លាប់)កន្លែងកើតហេតុ។
៤/អ្នករួមដំណើរឈ្មោះសែម រដ្ឋា ភេទប្រុសអាយុ២៥ឆ្នាំជនជាតិខ្មែរ មុខរបរកសិក (រងរបួសស្រាល )រស់នៅភូមិមន្នីប្រឹក្សា ឃុំត្រស់ ស្រុករមែហែក ខេត្តស្វាយរៀង។
៥/អ្នករួមដំណើរឈ្មោះ តុង ពេជ្រ អាយុ៣៦ឆ្នាំជនជាតិខ្មែររស់ ភូមិពូរបែត ឃុំត្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី រងរបួសស្រាល។
ចំណែកសព្វទាំងពីត្រូវបានកម្លាំងជំនាញយើងប្រគលឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី។
បច្ចុប្បន្នមធ្យោបាយត្រូវបានកម្លាំងជំនាញយើងយកមករក្សារទុកនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរិ។

មតិយោបល់