ព័ត៌មានជាតិ

ជាតិនេះបែបមិនរស់ទេ! រកឃើញ ប័រ ត្រីខ ទឹកដោះគោឆៅ ទឹកផ្លែឈើ ខ្ទិះដូងកំប៉ុង ទឹកឃ្មុំដប និងទឹកក្រូច ខូចគុណភាពដាក់លើតាមផ្សារ!!!

ព្រះវិហារៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះវិហារ ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យផលិតផលទំនិញវេចខ្ចប់ស្រាប់ នៅផ្សារកំពង់ប្រណាក ក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

ជាលទ្ធផលនៃការត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួនដូចជា៖
– ប័រ ចំនួន ៨០ ក្រាម
– ត្រីខ ចំនួន ១៧០ ក្រាម
– ទឹកដោះគោឆៅ ចំនួន ៧៤០ ក្រាម
– ទឹកផ្លែឈើ ចំណុះ ៤០០ មីលីលីត
– ខ្ទិះដូងកំប៉ុង ចំណុះ ១៦៥ មីលីលីត
– ទឹកឃ្មុំដប ចំណុះ ៨១០០ មីលីលីត
– ទឹកក្រូច ចំណុះ ៥០០០ មីលីលីត។

បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូតផលិតផលទំនិញទាំងនោះ យកមករក្សាទុកដើម្បីកម្ទេចចោលនៅពេលក្រោយ។

ឆ្លៀតក្នុងឱកាសនោះ មន្រ្តីសាខាកាំកុងត្រូលបានធ្វើការណែនាំដល់អាជីវករឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់