ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីធ្វើសកម្មភាពឆក់កាបូប តាមបណ្តោយផ្លូវជាតិលេខ១…

ស្វាយរៀង:ប្រភពយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត បានទទួល បណ្តឹងពីជនរងគ្រោះ ០១នាក់ ស្រី ជនជាតិវៀតណាម ដែលបានមកដាក់ពាក្យបណ្តឹងករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) ដែលបានកើតហេតុតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣។

ក្រោយពីបានទទួលពាក្យបណ្តឹងភ្លាម កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលបាវិត បានធ្វើការស្រាវជ្រាវ និង កំណត់បានអត្តសញ្ញាណជនសង្ស័យ ឈានទៅឃាត់ខ្លួនចំនួន ០៥នាក់ ប្រុស ព្រមទាំងបានដកហូត ម៉ូតូរបស់ជនសង្ស័យចំនួន ០៥គ្រឿង, ទូរស័ព្ទដៃ ០១គ្រឿង កាបូប និងសម្ភារមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យទាំងអស់បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់។

មតិយោបល់