ព័ត៌មានជាតិ

ទីក្រុងហុងកុង ផ្អាកប្រតិបត្តិការប្ដូរជើងហោះហើរស្ទើរតែមកពីជុំវិញពិភពលោក ដោយសារអូមីក្រុង

(ហុងកុង)៖ ទីក្រុងហុងកុង នឹងផ្អាកជាបណ្ដោះអាសន្នរយៈពេលខែ នូវប្រតិបត្តិការប្តូរជើងយន្តហោះ មកពីប្រទេស ឬដែនដីចំនួន១៥០ ដែលត្រូវបានចាត់ទុកជា កន្លែងមានហានិភ័យខ្ពស់នៃជំងឺ COVID-19 ខណៈកំពុងតស៊ូប្រយុទ្ធជាមួយមេរោគបំប្លែងថ្មី Omicron។

ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនចេញផ្សាយនៅថ្ងៃសុក្រទី១៤ ខែមករានេះ អាកាសយានដ្ឋានអន្តរជាតិទីក្រុងហុងកុង បានបញ្ជាក់ថាអ្នកដំណើរមកពី ប្រទេស ឬដែនដីចំនួន ១៥០ នឹងត្រូវហាមឃាត់មិនឱ្យធ្វើការប្តូរជើងយន្តហោះ នៅទីក្រុងហុងកុងនោះទេ ហើយបម្រាមនេះនឹងត្រូវអនុវត្តចាប់ពីថ្ងៃអាទិត្យចុងសប្តាហ៍នេះ រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈខាងមុខ។

ការសម្រេចចិត្តផ្អាកប្រតិបត្តិការប្ដូរជើងហោះហើរខាងលើ កើតមានឡើងនៅចំពេលទីក្រុងហុងកុង មើលឃើញការឆ្លងរាលដាលនៃមេរោគបំប្លែងថ្មី ៥០ករណី ចាប់តាំងពីចុងឆ្នាំ២០២១មក៕

ប្រភព៖ AFP

 

មតិយោបល់