បាត់ដំបង:ប្រភពយោងតាមផេកនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យបានអោយដឹងថា ថ្ងៃសុក្រ ១០កើត ខែ មិគសិរ ឆ្នាំ ថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១៥:៣០ នាទីរសៀល ដែលស្ថិតក្នុងចំណុចក្រុមទី២ ភូមិសំរោងកោង ឃុំ អូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីអគ្គិភ័យកើតឡើងចំនួន០១លើកបណ្តាលឲ្យឆេះផ្ទះចំនួន០១ខ្នង ទំហំ៩x៨ មែត្រ ធ្វើអំពីប្រក់ដំបូលស័ង្ក ជញ្ជាំងក្តាររបស់ម្ចាស់ឈ្មោះ ឃុំ សំណាង ហៅ ម៉ោញ ភេទ ប្រុស អាយុ ៥៤ ឆ្នាំ ប្រពន្ធឈ្មោះ ពឿត ពឿ អាយុ ៤៩ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលេី។
+ សម្ភារខូចខាតរួមមាន៖
- ឆេះផ្ទះចំនួន ០១ ខ្នង
- គ្រែចំនួន ០៣
- តុបាយចំនួន ០២
- ទូរចំនួន ០៣ ។
+ សរុបគិតជាទឹកប្រាក់អស់ ៦០០០ ដុល្លារ ។
+ បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ០២ គ្រឿង រថយន្តអធិការដ្ឋានស្រុកសង្កែចំនួន ០១ គ្រឿង និងរថយន្តរបស់ពលរដ្ឋចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកចំនួន០២រថយន្ត។
+ មូលហេតុ : បណ្តាលមកពីឆ្លងចរន្តអគ្គិសនី (ម្ចាស់ផ្ទះមិននៅផ្ទះ)។
ព័ត៌មានជាតិ
មតិយោបល់