ព័ត៌មានជាតិ

ក្រុមហ៊ុនខេមហ្វូន រៀបចំពិធីសម្ភោធដាក់លក់ជាផ្លូវការទូរស័ព្ទស៊េរីថ្មី

ភ្នំពេញ: កាលពីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩នេះ ក្រុមហ៊ុនខេមហ្វូន ដែលជាក្រុមហ៊ុនផលិត និងចែកចាយទូរស័ព្ទដ៏ល្បីបានរៀបចំកម្មវិធីសម្ភោធ ដាក់លក់ជាផ្លូវការ កំពូលស្មាតហ្វូនរបស់ខ្លួន គឺ Honey Y2s នៅសណ្ឋាគារ កាបូឌីយ៉ាណា។

ក្នុងឱកាសថ្លែងមតិស្វាគមន៍ ចំពោះភ្ញៀវកិត្តិយស និងមិត្តអ្នកសរព័ត៌មាន លោកលន់ បូរី ទីប្រឹក្សាជាន់ខ្ពស់របស់ក្រុមហ៊ុនខេមហ្វូន បានលើកឡើងពីប្រវត្តិក្រុមហ៊ុន ក៏ដូចជាចក្ខុវិស័យវែងឆ្ងាយ និងការក្លាយខ្លួនជាក្រុមហ៊ុនផលិត និងចែកចាយទូរស័ព្ទដៃទំនើបធំជាងគេ ប្រចាំប្រទេសកម្ពុជា។

លោកក៏បានបញ្ជាក់ផងដែរពីភាពជោគជ័យយ៉ាងខ្លាំង ចំពោះការប្រកួតប្រជែង នៅក្នុងទីផ្សារទូរស័ព្ទប្រទេសកម្ពុជា។ កាន់តែពិសេសថ្មីៗនេះ ក្រុមហ៊ុនខេមហ្វូនឈ្នះ ពានប្រេនទូរស័ព្ទដៃល្អបំផុតប្រចាំឆ្នាំ២០១៨ ពីចក្រភពអង់គ្លេស។ តាមប្រសាសន៍របស់លោក លន់ បូរី ការរៀបចំកម្មវិធីសម្ភោធដាក់លក់កំពូលស្មាតហ្វូនរបស់ខ្លួន Honey Y2s គឺចង់បង្ហាញទៅដល់សាធារណ: ជនទូទៅនូវផលិតផលជំនាន់ថ្មី ដែលមាន សមត្ថភាពខ្ពស់ជាង ស្មាតហ្វូន ខេមហ្វូនជំនាន់មុន ៣ដង ព្រមជាមួយការផ្តល់តម្លៃដ៏ពិសេស និងសមរម្យបំផុត ចំពោះជីវភាពប្រជាពលរដ្ឋ ខ្មែរទូទៅនាពេលបច្ចុប្បន្ន។

ជាមួយគ្នាផងដែរលោក ឃុន ហេង ជាប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុនខេមហ្វូន បានធ្វើបទបង្ហាញ ពីលក្ខណ:សម្បត្តិពិសេសៗ របស់ Honey Y2s ។ Honey Y2s ជាកំពូលស្មាតហ្វូនស៊េរីថ្មីបំផុត របស់ខេមហ្វូន ត្រូវបានរចនាឡើង ជាមួយ អេក្រង់ឆកបែបតំណក់ទឹកទំហំ 6.22 អ៊ីងជាមួយកម្រិត Ratio 19:9 លាតពេញគែមពេញអេក្រង់ ពេញភ្នែក ចំពោះការទស្សនាវីដេអូកម្សាន្តនានាកម្រិតHD+ ។ Honey Y2s ត្រូវបានបំពាក់ដោយកាម៉េរាភ្លោះ 13MP+2MP ដែលអាចចាប់យករូបភាព បានដិតច្បាស់ល្អបែបធម្មជាតិ ជាមួយមុខងារ Pro Mode (ប្រូម៉ូដ) ដែលជំនួយដល់លោកអ្នក ក្នុងការថតយក បានស្អាតឥតខ្ចោះ តាមតម្រូវការ និងគ្រប់កាល:ទេស:។

Honey Y2s ក៏ភ្ជាប់មកជាមួយ កាម៉េរាមុខ 8MP អមជាមួយបច្ចេកវិទ្យាស៊ែលហ្វីផតទ្រេតម៉ូដ (Selfie Portrait Mode) អាចថតស៊ែលហ្វីបានស្អាត អមជាមួយផ្ទៃខាងក្រោយ ព្រិលៗ ( Blur background ), ផ្ទៃសខ្មៅ និងមុខងារផ្សេងៗទៀត ដូចជា AR Emoji Sticker ជាដើម។

Honey 2Ys ត្រូវបានផលិតមកជាមួយ ម៉ាស៊ីនខ្លាំង កាន់តែខ្លាំង ជាងស្មាតហ្វូនជំនាន់មុន៣ដង ជាមួយនិង CPU 2.0 GHz ព្រមជាមួយអង្គចងចាំ Ram 3GB និងMemory 32GB ដែលលោកអ្នកអាចលេងហ្គេមធំៗ PUBG បានយ៉ាងរលូនលឿនមិនរអាក់រអួល។

Honey Y2s អមជាមួយថាមពលថ្ម 3400mAh ផងដែរ ដែលអាចឲ្យអ្នកប្រើប្រាស់ទូទៅ បានពេញមួយថ្ងៃ។
លើសពីនេះ Honey Y2s ត្រូវបានបំពាក់ ដោយប្រព័ន្ធបច្ចេកវិទ្យា ស៊ីមពីរ 4G Volte អាចដំណើរការអ៊ីនធឺណិត YouTube, Facebook និងកម្មវិធីកម្សាន្តផ្សេងៗ ដោយរលូន។

ជាមួយគ្នាផងដែរ Honey Y2s ត្រូវបានបំពាក់ដោយបច្ចេកវិទ្យា ដោះសោរដោយស្គេនមុខ និងស្គេនក្រយ៉ៅដៃ ក្នុងការដោះសោរយ៉ាងឆាប់រហ័សបំផុត។ ចំពោះតម្លៃវិញ Honey Y2s តម្លៃត្រឹមតែ$139 ប៉ុណ្ណោះ ជាមួយថែមកាដូ Smart Watch ដ៏ស្រស់ស្អាតព្រមជាមួយការធានា ១៤ ខែ ចំពោះ ការប្រើប្រាស់ និង១០១ថ្ងៃ ដូរថ្មី។

ក្រុមហ៊ុនខេមហ្វូនមានទំនុកចិត្តថា ម៉ូដេលថ្មី Honey Y2s និងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អ្នកប្រើប្រាស់ទូរស័ព្ទទូទាំងប្រទេស ដោយសារ Honey Y2s ជាកំពូលស្មាតហ្វូន ដែលមានសមត្ថភាពខ្ពស់ ព្រមជាមួយតម្លៃសមរម្យបំផុត សម្រាប់ប្រជាជនខ្មែរនាពេលបច្ចុប្បន្ន៕

មតិយោបល់