ព័ត៌មានជាតិ

ស្រវឹងធ្លាក់ភ្នែក មើលឡានលែងឃើញ បុកពេញទំហឹង ម៉ាំងខ្ពោកងើបលែងរួចអង្គុយកណ្តាលផ្លូវ!

ភ្នំពេញ: បុរសម្នាក់រួមដំណើរជាមិត្តភក្តិ៣នាក់ បើករថយន្តចេញពីពិធីមង្គលការក្នុងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ឆ្លងផ្លូវខ្វះការប្រុងប្រយត្ន័ ត្រូវបានបុរស២នាក់ស្រវឹស្រាធ្លាក់ភ្នែក បើកម៉ូតូបុកចំផ្នែកខាងមុខដួលបោកនឹងថ្មល់ របួសជើងម្ខាងធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ តាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ផ្សារដើមគ​ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុ គេឃើញបុរសម្នាក់រួមដំណើរនិងមិត្តភក្តិ៣នាក់ទៀត បើករថយន្តមួយគ្រឿងម៉ាក​ បាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2U-0593 ចេញពីពិធីមង្គលការពីមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុលើទើបនឹងឆ្លងផ្លូវម៉ៅសេទុងបានបន្តិច ក៏មានម៉ូតូមួយគ្រឿងម៉ាកធូដេ ពណ៌ក្រហមបិទខ្លាឃ្លោក ពាក់ស្លាកលេខ 1FL-1901 តាមបណ្តោយផ្លូម៉ៅសេទុងទិសដៅពីត្បូងទៅជើង បុកចំផ្នែកខាងមុខចំហៀងខាងស្តាំនៃរថយន្តពេញទំហឹង បណ្តាលឲ្យបែកស្តុបនិងក្រពឹតកាង។ ចំណែកជនរងគ្រោះដួលបោកនឹងថ្នល់រងរបួសជើងម្ខាងធ្ងន់ ម្នាក់ និងម្នាក់ទៀតរងរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចមូលបានចុះមកដល់បានឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នាដោយខាងភាគីខាងម្ចាស់រថយន្តចេញសំណងទៅឲ្យខាងម្ខាស់ម៉ូតូចំនួន១០ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

    មតិយោបល់