ព័ត៌មានជាតិ

Jose​ ​Mo​u​r​i​n​h​o ​ហិ​រ​ញ្ញ​វត្ថុ​​​មា​ន​ល​ក្ខ​ណ្ឌ​​​ គ្មា​ន​ល​ទ្ធ​ភា​ពទិ​ញ​ ​L​i​o​ne​l​ ​M​e​s​si​

អ្នកចាត់ការទូទៅក្លិបតោខៀវ Chelsea លោក Jose Mourinho បាន​ធ្វើការច្រានចោលនូវព័ត៌មាន ថា​តោខៀវបាន​ទំនាក់ទំនងនាំយកកីឡាករ​លំដាប់ពិភពលោក Lionel Messi មកកាន់អង់គ្លេស​ ។​
ប្រភពព័ត៌មាន មេត្រូ បានចុះផ្សាយនៅថ្ងៃទី ២៤ ខែធ្នូម្សិលមិញនេះ បានឲ្យដឹងថា ​តោខៀវបាន​​កំពុងផ្សាភ្ជាប់ ជាមួយនឹង​កីឡាករ​ដែលមានតម្លៃខ្លួន ២០០ លានផោន​ ប្រហែល ៣១១ លានដុល្លារអាមេរិក​ ហើយ Barcelona អាចនឹងលក់​កីឡាករវ័យ ២៧ ឆ្នាំរូបនេះ​។​
ទោះបីជាយ៉ាងនេះក្តី លោក Jose Mourinho បានទទូចថា ​តោខៀវ​​​គ្មានលទ្ធភាពទេ ដើម្បីនាំយកកីឡាករ​លំដាប់ពិភពលោក មកកាន់ Stamford Bridge ហើយក៏គ្មានឱកាសនោះដែរ ។ នេះបើតាមសម្តី ប្រាប់ដល់សារព័ត៌មាន BT Sport ។​
លោកបាន​បន្តថា ​ដោយសារតែ​ហិរញ្ញវត្ថុ យើង​ចាយមានកំណត់ ចាយតាមតួរលេខ ដែលមាន​ ហើយកីឡាករ Messi នឹងលេងរហូត​​ចូលនិវត្តន៍ នៅ Barcelona ៕​
Jose​ ​Mo​u​r​i​n​h​o

មតិយោបល់