ព័ត៌មានជាតិ

តំណាងសហជីព ៥២ និង សហពន្ឋសហជីពចំនួន២​និយាយពី​កិច្ចសន្យា​ការងារ​កម្មករ

នៅថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ​២០១១ នេះ ថ្នាក់​ដឹកនាំសហជីព ៥២ នាក់ តំណាង​ សហភាព ៧និង សហពន្ឋ័សហជីពចំនួន ២​ព្រមទាំងអង្គការ​គាំទ្រវិស័យនានា បាន​រួបរួមគ្នា​ ពិភាក្សាអំពីថិរវេលា​បានការកំណត់​​​ (FDCs)​ នឹងរៀបចំផែនការ​សកម្មភាព ដើម្បី​ឆ្លើយ​តបនឹងបញ្ហាទាំនោះ ។

ក្នុងកំឡុងពេលសិក្សា​តំណាង​សហ​ជីព​ បាន​ចែករំលែកបទ​ពិសោធន៍ ទាក់​ទិន​នឹងការ​កើន​ឡើង​នៃ​ការ​ប្រើប្រាស់លើ​កិច្ច​សន្យា​ ដែលមានពេលកំណត់ ដែលទូរលេខបច្ចុប្បន្ន មាន​ចំនួន​ប្រហែល ៨០% ទៅ ៩០%​ នៃ​កម្ម​ករ​សរុប​ក្នុង​វិ​ស័យ​កាត់ដេរ​សំលៀក​បំពាក់​ និង ដេរ​ស្បែកជើង ។​ជាង​នេះ​ទៅទៀតនិ​យោជក​ព្យា​យាម​បញ្ចុះបញ្ចូលកម្មករ​ដែល​មាន​កិច្ច​សន្យា​ មិន​មាន​រយៈ​ពេល​កំណត់(UDCs) ឲ្យ​ប្តូរទៅ​ជាកិច្ច​សន្យា​ដែលមាន​រយៈ​ពេល​កំណត់​ FDCs​ តាមរយៈការលួងលោម ដូចជាការផ្តល់ឲ្យនូវប្រាក់​បំណាច់ ៥% នៅពេល​បន្ត​កិច្ច​សន្យាថ្មី ឬក៏ការខ្ចីលុយមុន នៅ​ពេល​បុណ្យ​ជាតិ​សំខាន់​។​ភាព​ជោគ​ជ័​យ​នេះ​ត្រូវ​បានពិចារណាថា​ គឺជា​ភាព​មិន​ប្រក្រតី ក្នុង​ការអនុវត្តច្បាប់​ស្តី​ពីការងារដែល​កំណត់ថា​កិច្ច​សន្យា​មានកំណត់ ប្រើ​ប្រាស់ សម្រាប់ការងារ​ដែលមានលក្ខណៈបណ្តោះ​អាសន្នតែប៉ុណ្ណោះ ។ ដូចជា​ការងារ​តាម​តម្រូវ ឬ​ការព្យួរការងារសមរម្យ ដោយ​ហេតុផល​សម្យរម្យណាមួយ (ការងារជំនួស)។

ការព្រួយបារម្ភចំពោះ​សហជីពលើកិច្ចសន្យាមានថិរវេលាកំណត់​ ដែល​លើកឡើង​ស្របគ្នានឹងសហភា​ពសហជីពអន្តរ​ជាតិ(ITUC) នៅ​ក្នុង​របាយ​ការស្តី​ពី”ស្តង់ដាការងារស្នូលដែល​ទទួល​ស្គាល់​ជា​អន្តរ​ជាតិ​នៅកម្ពុជា​ដើម្បី​ឲ្យ​មាន​ការពិនិត្យ​សើរើ​ដោយ​ក្រុម​ព្រឹក្សា​ទូ​ទៅ​របស់​អង្គការ​ពាណិជ្ចកម្មពិភពលោក​ទៅ​លើ​គោល​នយោបាយពាណិជ្ជកម្មនៅកម្ពុជា(ថ្ងៃទី ១-៣ ខែ វិច្ចិកា ឆ្នាំ ២០១១ នៅហ្សេណឺវ)រួមទាំង​មានឯកសារ​ស្រាវជ្រាវ​របស់​សាលា​ច្បាប់​ យែស ដែល​មានចំណងជើងថា”សំពត់រហែកជាយ”ការ​សាយ​ភាយ​នៃ​ការ​ប្រើ​ប្រាស់​​កិច្ច​សន្យា​ការងារ​​មានកំណត់ថេរវេលា គឺ​ជាការ​គម្រាម​កំហែង ចំពោះ​​កម្ម​ករ នយោ​ជិត និង ឩស្សាហកម្មកម្ពុជា(ផ្សព្វផ្សាយ​នៅញ៉ូយក និង នៅភ្នំពេញ​ ខែ មេសា​ ឆ្នាំ ២០១១)។​របាយការណ៍ទាំងពីរនេះ​បានបញ្ជាក់ថា កិច្ច​សន្យា​ការងារ​មានថេរវេលា​កំណត់​ពិតប្រាកដមក​ប្រើ​ប្រាស់​ខុស​ ក្នុង​គោល​បំណងធ្វើឲ្យចុះខ្សោយ សកម្មភាពសហជីព ។បំពាន់សិទ្ឋជាមូលដ្ឋានរបស់​កម្ម​​ករនិយោ​ជិត ជាពិសេស​បំពានលើអនុសញ្ញាពលកម្មអន្តរជាតិលេខ ៨៧ ស្តីពីសេរីភាព នៃ​សហគមន៍​ និងអនុសញ្ញាលេខ ៩៨ ស្តីពីសិទ្ឋចរាចរជាសមូហភាព ដែលនយោជកំពុងប្រើ​ប្រាស់លើកិច្ចសន្យានេះ​ដើម្បីគម្រាមកំហែងកម្មករ នយោជិត មិនឲ្យចូលរួមសហជីព និងបំភិតបំភ័យឲ្យថ្នាកដឹកនាំសហជីព​ឲ្យ​ចាក់ចេញ​ពីកន្លែងធ្វើការ។ តាមពិត​ទៅកិច្ចសន្យាមាន​ការកំណត់ មានផលប៉ះពាល់ជាអវជ្ជមានដល់​ផលិតផលការងារ និង ភាព​ប្រកួតប្រជែងរបស់​ពាណិជ្ជកម្ម ក៏ដូចជាការអភិវឌ្ឍជាតិ​ប្រកបដោយ​ចរិក​ភាព ដោយ​សារវា​ធ្វើឲ្យ​បាក់​ទឹកចិត្ត​ជា​ប្រពន្ឋ័ចំពោះការអភិវឌ្ឍន៍ធនធានមនុស្ស និង បំផ្លាញទំនាក់​ទំន​​

ងវិជ្ជាជីវៈ ។ ការអនុវត្តនាពេលបច្ចុប្បន្នចំពោះកិច្ចសន្យាការ​ងារ​មានថិរវេលាកំណត់ ក៏ផ្ទុយគ្នាផងដែរ​ចំពោះមាត្រា ៣៦ នៃរដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ដែល​ធានាសេរីភាពក៏ដូចជាជំពូកទី ៤នៃច្បាប់ស្តីពីការងារ ដែលត្រូវព្ជាក់យ៉ាងច្បាស់លាស់អំពីលក្ខខណ្ឌនៃការប្រើប្រាស់កិច្ចសន្យាមានថិរ​វេលាកំណត់ សហជីពទាំងអស់បានរួមដៃគ្មា នឹងសូមការទាមទារអ្នកពាក់ពន្ឋទាំងអស់ដូចតទៅ៖

១.យើងសូមអំពាវនាវដល់រដ្ឋាភិបាល

-ជំរុញការអនុវត្តន៍ច្បាប់ការងារ ជាពិសេសជំពូកទី ៤ ពាក់ពន្ឋនឹងច្បាប់ការងារ

-ពង្រឹងប្រពន្ឋអធិការកិច្ចការងារ ក្នុងការត្រូតពិនិត្យស្ថានភាពការងារ និងការអនុវត្តច្បាប់

-អនុវត្តកិច្ចសន្យាការងារមានកំណត់​ថេរវេលា ឲ្យសមស្រប តាមអនុសញ្ញា របស់អង្គការពល​កម្មអន្តរជាតិលេខ ៨៧(សេរីភាពការចូលរួម​បង្កើតសហគមន៍) និង អនុសញ្ញាលេខ ៩៨​(សិទ្ឋចរចាររួម) ដែលបានផ្តល់សច្ចប័នដើយរាជរដ្ឋាភិបាលកម្ពុជា។

២. យើងសូមអំពាវនាវដល់រោងចក្រកាត់ដេរសំលៀកបំពាក់

-ត្រូវអនុវត្តតាមច្បាប់ការងារ

-គោរពតាមការបកស្រាយរបស់ក្រុមប្រឹក្សាអាជ្ងាកណ្តាលទាក់​ទិន និងកិច្ចសន្យាមានកំណត់

-អនុវត្តឲ្យមានប្រសិទ្ឋភាព​លើអនុសាធារណៈនៃ​ការយោគយល់គ្នា​ដែល​បានចុះហត្ថលេខា​ដោយសហជីព​នឹងសហគមន៍ជកតាំងពីថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១០

៣.យើងសូមអំពាវនាវដល់អ្នកបញ្ជាទិញ

-ប្រើឥទ្ឋិពលរបស់ខ្លួន​មក​លើ​អ្នកផ្គត់ផ្គង់ ដើម្បី​ជំរុញ​ការអនុវត្តជា​សារ​ធារណៈនៃ​ការយោគ​​យល់ ដែលធានានៃការ​គោរពច្បាប់ការងារ និងស្រប​តាមបទដ្ឋានអន្ត​រជាតិ​ នឹងលើកទឹកចិត្ត​ឲ្យ​មានការគោរពដល់​សេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។

៤.យើងសូមអំពាវនាវដល់សហគមន៍អន្តរជាតិការងារ​

-សូមធានានូវ​ការលើក​កម្ពស់​ និង ការពារសិទ្ឋការងារ សិទ្ឋសេរីភាព សហជីពឲ្យសមស្រប​តាម​ច្បាប់ការងារជាតិ និង បទដ្ឋានអន្តរជាតិ​ ៕

មតិយោបល់