បើយោងតាមអ្នកជំនាញ ករណីគ្មានកូនសម្រាប់បុរសបានក្លាយទៅជាប្រធានបទដែលគួរឲ្យព្រួយបារម្ភខ្លាំងបំផុត។ កត្តាទាំងអស់នោះអាចបណ្តោលមកពីទម្លាប់នៃការរស់នៅ និងភាពអវិជ្ជមានមួយចំនួន ត្រូវបានចាត់ទុកជាបុព្វហេតុដ៏សំខាន់នៃការកាត់បន្ថយឱកាសមានកូនចំពោះបុរស។ ជាពិសេសនោះគឺមូលហេតុទូទៅ ៩ យ៉ាងដូចខាងក្រោមដែលបណ្តោលឲ្យបុរសគ្មានកូន៖
១. ភាពចាស់
ការមានកូនរបស់បុរសនឹងមានការថយចុះទៅតាមអាយុកាល ជាពិសេសក្រោយពេលពីអាយុ ៣៥ ឆ្នាំបណ្តោលមកពីការបាត់បង់នូវមេជីវិតឈ្មោល។ ក្រៅពីចំនួនបញ្ហាសុខភាពដែលទាក់ទងទៅនឹងវ័យចំណាស់ក៏អាចប៉ះពាល់ដល់ការមានកូនរបស់បុរស។
២. ពិសាគ្រឿងស្រវឹង
សម្រាប់ការពិកសាគ្រឿងស្រវឹងជាប្រចាំ អាចកាត់បន្ថយចលនានៃមេជីវិតឈ្មោលដ៏ដូចជាចំនួននៃមេជីវិតឈ្មោលដែលនាំអោយគ្មានកូន។
៣. ជក់បារី
ឱកាសនៃការព្យាបាលការមានកូន នឹងត្រូវបានថយចុះយ៉ាងខ្លាំង ក្នុងករណីនៃបុរសជក់បារី។ ក្រៅពីនេះ ស្ថានភាពនៃការរលូតកូនក៏កើតមានឡើងកាន់តែច្រើននៅក្នុងគូស្វាមីភរិយាដែលមានទម្លាប់បែបនេះ។ លើសពីនេះទៅទៀតការជក់បារីអាចកាត់បន្ថយគុណភាព និងបរិមាណនៃមេជីវិតឈ្មោល ព្រមទាំងបង្កើនហានិភ័យនៃការមានជំងឺងាប់លិង្គសម្រាប់បុរស។
៤. ធាត់ពេក ឬស្គមពេក
ចំនួននៃមេជីវិតឈ្មោលបុសម្នាក់ ដែលលើសទម្ងន់ ឬអ្នកដែលមានស្ថានភាពស្គមពេក អាចត្រូវបានកាត់បន្ថយយ៉ាងច្រើន។ ក្រៅពីនេះបញ្ហានៃការមានកូនមានជាទូទោនៅលើបុរសដែលខ្វះលំហាត់ប្រាណ រួមជាមួយនឹងរបបអាហារ ឬកាឡូរីទាប ឬក៏អ្នកទាំងឡាយណាដែលទទួលរងពីការបរិភោគច្រើនតាមចំណង។
៥. កង្វះនៃការធ្វើលំហាត់ប្រាណ
កង្វះការហាត់ប្រាណសម្រាប់រាងកាយអាចជាមូលហេតុនៃការធាតុ នេះក៏ជាកត្តាដែលបណ្តោលឲ្យបរសគ្មានកូនផងដែរ។
៦. ប្រើប្រាស់គ្រឿងញៀន
ការប្រើប្រាស់គ្រឿងញៀនគឺជាកត្តាមួយដែលអាចបង្កើនហានិភ័យនៃការគ្មានកូនចំពោះបុរស ដែលបណ្តោលមកពីការកាត់បន្ថយគុណភាពនៃមេជីវិតឈ្មោល។
៧. ជាតិពុល
ទោះបីជាអ្នកមានសុខភាពល្អ និងមានរបៀបរស់នៅល្អ ការមានកូនរបស់អ្នកក៏អាចត្រូវទទួលរងនូវផលប៉ះពាល់ផងដែរ ប្រសិនបើការរស់នៅក្នុងបរិស្ថានកខ្វក់។ ជាពិសេសការបំពុល និងជាតិពុលរសប់ថ្នាំសម្លាប់សត្វល្អិតក៏បង្កើនហានិភ័យសម្រាប់ការគ្មានកូនរបស់បុរសដែរ។
៨. លក្ខខណ្ឌវេជ្ជសាស្ត្រ
មានបញ្ហាសុខភាពដែលទាក់ទងទៅនឹងការថយចុះនៃការមានកូន ចំពោះបុរសដូចជាបញ្ហាអ័រម៉ូន, ជំងឺតំរងនោម …។
៩. ព្យាបាលដោយប្រើវិទ្យុសកម្ម
កម្មវិធីនៃការព្យាបាលដោយវិទ្យុសកម្មក្នុងការព្យាបាលជំងឺមហារីក ដែលអាចប៉ះពាល់ដល់សុខភាពរួមទាំងប្រព័ន្ធបន្តពូជរបស់បុរស។ ម្យ៉ាងវិញទៀតការព្យាបាលដោយវិទ្យុសកម្មនេះ ក៏អាចប៉ះពាល់ដល់គុណភាព និងបរិមាណនៃមេជីវិតឈ្មោលរបស់បុរស ដែលជាមូលហេតុឈានទៅរកកាគ្មានកូន៕
មតិយោបល់