រតនៈគីរីៈ ករណីដឹកជញ្ជូនឈើ នៅស្រុកវឺនសៃ ក្នុងខេត្តរតនៈគិរីនោះ គឺនៅតែមានបន្តយ៉ាងរលូនដដែល។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ ឈ្មួញដែលរកស៊ីមុខជំនួញឈើប្រណិតក្នុងខេត្ត រតនៈគីរី ជាច្រើននាក់ បានសំរ៉ុកដឹកជញ្ជូនឈើមកស្តុបទុកក្នុងខេត្តរតនៈគីរី តាមកំពង់ចម្លងមួយក្នុងស្រុកវើនសៃ ទាំងថ្ងៃទាំងយប់យ៉ាងអនាធិបតេយ្យ ដោយមិនខ្លាចសមត្ថកិច្ចណានោះទេ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកវើនសៃ និងអ្នកលក់ដូរបន្តិចបន្តួចជិតកំពង់ចម្លងបាន និយាយឲ្យដឹងថា សព្វថ្ងៃនេះ ទូកដរមិនសូវបានដឹកមនុស្សប៉ុន្មាននោះទេ ហើយទូកដរសព្វថ្ងៃនេះកំពុងទទួលបាននូវលាភសាការៈពីក្រុមឈ្មួញរកស៊ីឈើប្រណិតដឹកដោយរថយន្តគ្រប់ប្រភេទមិនថាយប់ឬថ្ងៃនោះទេ។ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៀតនោះអ្នកសាព័ត៌មានបានធ្វើការទំនាក់ទំនងជាមួយកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកវើនសៃលោកវិរៈសេនីយ៍ឯក ឡាក់ សេងហ៑ន មេបញ្ជារការកងរាជអាវុធហត្ថស្រុកវើនសៃខេត្តរតនៈគីរី លោកបានបញ្ជាក់ប្រាប់ថា លោកជាសមត្ថកិច្ចកងរាជអាវុធហត្ថគ្មានជំនាញនោះទេ(ហើយក៏មិនចាំបាច់ប្រាប់នោះដែរ?!)បើចងប្រាប់ទៅសមត្ថកិច្វរដ្ឋបាលព្រៃទៅ ព្រោះនោះជាសមត្ថកិច្ចជំនាញ។
លោកនិយាយបែបនេះមិនដឹងថាលោកវិរះសេនីយ៍មេបញ្ជារការកងរាជអាវុធហត្ថស្រុកវើនសៃដែលមានទីស្នាក់ការនៅជាប់ផ្លូវថ្នល់ដែលប្រឈម និងរថយន្តរបស់ដឹកឈើប្រណិតទាំងយប់ថ្ងៃកាត់ទីស្នាក់ការរបស់លោកនោះមើលទៅ?ឬក៏មិនបាន……..?
ចំណែកឯប៉ុស្តនគបាលរដ្ឋបាលស្រុកវើនសៃនោះវិញមិនឃើញមានកម្លាំងប្រចាំនោះទេ គឺហាក់ដូចជាឱកាសឲ្យឈ្មួញដឹកឈើបានរលូនដោយគ្មានការសហការបង្រាបទប់ស្កាត់នោះឡើយ។ តាមការដឹកឈើពីក្រុមឈ្មួញឆ្លងកាត់ស្រុកវើនសៃនិងស្រុកអូជុំចូលខេត្តរតនៈគីរីបានដោយរលូនយ៉ាងនេះក៏ដោយសាតែក្រុមឈ្មួញមានខ្សែខ្នងនៅពីក្រោយធំៗពេកធ្វើឲ្យសមត្ថកិច្ចតូចតាចមិនហានបង្រាបនោះឡើយ
សូមជំរាបជូនលោកអភិបាលខេត្តរតនៈគីរី មានវិធានការចំពោះក្រុមឈ្មួញនិងសមត្ថកិច្ចដែលបានឃិបឃិតនោះផង៕
https://youtu.be/Npvew1DLwwY
https://youtu.be/3G9ICsk7oKw
មតិយោបល់