ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

គង់ ចាន់រដ្ឋា ចេញពីក្លិបស្រវឹងជោគ បើកឡានបុកកូនជនបរទេស?

ខណ:ដែល​បាន​ជោគជ័យ​លើវិថីសិល្ប:ជាបណ្តើរ ដែលមានទស្សនិកជនមិនតិចទេ​ដែល​ស្គាល់តារាចម្រៀងស្រី គង់ ចាន់រដ្ឋា ដែលជាតារាចម្រៀង ក្នុងផលិតកម្ម សិង្ហមាស ។ ស្រប​ពេល​ដែល​បានទទួលល្បីសុះសាយនូវកេរ្តិ៍ឈ្មោះ មិនទាន់បានប៉ុន្មានផង ស្រាប់តែ លេចលឺនូវព័ត៌មានមួយថា ​“គង់ ចាន់រដ្ឋា ចេញពីក្លិបស្រវឹងជោគបើក ឡាន បុកកូនជនបរទេស​” ។

ក្នុងសង្គមបច្ចុប្បន្នបើសិនជាមនុស្ស​ដែល​មានឋាន:សាមញ្ញ​គេ​មិនសូវចាប់ អារម្ម ណ៍ ក្នុង​ក្រ​សែ​ភ្នែក​គេប៉ុន្មានទេ ប្រសិនបើជាមនុស្សល្បីល្បាញក្នុង ពិភពសិល្ប:វិញ ពិត ជាចង់ដឹងចង់លឺថានូវដំណឹង​ជាក់ជាមិនខានឡើយ ។

នៅក្រុង សៀមរាប បានលេលឺដំណឹង អំពីគ្រោះថ្នាក់​មួយ​បាន​កើត​ឡើង​នៅ​កណ្តា​លក្រុ​ង​តែ​ម្តង ដែលបង្កឲ្យក្មេង​ប្រុសម្នាក់​ដែល​ជាកូនជនបរទេស ដេកដួលស្លាប់នៅលើ ទ្រូង​ផ្លួវ​ភ្លាមៗ​តែម្តង ។

តាម​ប្រភព​ព័ត៌មាននៅ​កន្លែង​កើតហេតុ​បាន​ឲ្យដឹងថា អ្នក​ដែល​បង្កនូវគ្រោះថ្នាក់នោះ គឺជា​តារា​ចម្រៀង​ស្រីល្បីឈ្មោះម្នាក់​របស់​ផលិតកម្ម រស្មីសិង្ហមាស បានបើកចេញពីក្លិបដោយល្បឿនលឿនក្នុងទិស​ដៅ​ពី​ជើង ទៅត្បូង ដូចជាស្ថិតក្នុងសភាពជោគជាំ​នូវគ្រឿងស្រវឹង ស្រាប់មកដល់ចំណុចកើតហេតុ​ក៏​ប្រទះ​នឹង​ក្មេង​ប្រុស​ម្នាក់ដើរឆ្លងផ្លូវ​ដោយ​មិនអាចនឹង​បញ្ជាចង្កួតរថយន្ត​បាន ក៏ជ្រុល​ទៅ​បុក​ក្មេងនោះស្លាប់​នៅ​កន្លែងភ្លាមៗ​តែម្តង​ ។ ​

នៅចំណុចកើតហេតុ តាមការធ្វើកុសលវិច័យ របស់សមត្ថកិច្ចបានឲ្យដឹងថា តារាចម្រៀង​ស្រី​ល្បីឈ្មោះ គង់ ចាន់រដ្ឋា ពិតជាស្ថិតក្នុងភាពស្រវឹងជោគជាំមែន ដែលមិនអាចទប់ស្មារតីបញ្ជាចង្កូត​ឡានបាន ។

នៅពេល​ដែល​បានលឺដំណឹងចចាម​រ៉ាមអកុសល្យយ៉ាងនេះ កញ្ញា គង់ ចាន់រដ្ឋា បាន​តេ​មក​ប្រាប់​គេហទំព័រដំណឹងថា បង! ខ្ញុំមិន​មានបញ្ហា​ដូច​ដែល​គេល្បី​នោះទេ ហើយក៏វា​មិនពិត​ដែរ​ខ្ញុំមិន​ចេះ​ផឹកនូវ​គ្រឿង​ស្រវឹងផង ហើយក៏គ្មានរថយន្តទំនើបជិះដែរ តើធ្វើម៉េច​នឹង​បើកបរ​ទៅ​បុកក្មេងនោះកើត

ប៉ុន្តែ​វា​ពិត​ជាមាន​បញ្ហាដូច​គ្មាមែន តែ​វាជាបញ្ហា ស្ថិត​ក្នុងឈុតឆាក សម្តែងកាយវិការ ស្ថិត ក្នុង Album​​ទី​៦ របស់ផលិត​កម្មសិង្ហមាស ដែល​ជាប្រភេទ Album​ MV​ ដែល​អ្នកដឹក​នាំ​ស ម្តែង​តម្រូវឲ្យ​រួបនាង​ខ្ញុំ​ចូល​​ទៅកម្សាន្ត​ក្នុងក្លិប​ហើយផឹក​ស្រាស្រវឹង​ជោគ​ជាំ ហើយ​បើក​ឡានចេញ​ពីក្លិបក៏ជ្រុលចង្កូតទៅបុកនឹង​កូន ក្មេងដែលជា​ កូនជនបរទេស​ស្លាប់ភ្លាមៗ​នៅនឹង​កន្លែង មួយស្របក់​ក្រោយមក​ក្មេងនោះក៏បានក្រោក​ដើរ​ដោយខ្លួនឯង ហើយក៏បាត់ខ្លួនតែម្តង ដែលយើងហៅថា ជាកូនព្រាយបិសាច ។

តាមរយ:ឈុតឆាកសម្តែង​នោះមាន​នៅក្នុង​ បទ​ដែល​មានចំណង​ជើងថា “Monster”​ដែលនឹងចេញ​លក់​នៅ​លើ​ទីផ្សារ​ក្នុង​ពេលឆាប់​ៗនេះ​ហើយក្នុងផលិតកម្ម សិង្ហមាស ដែលច្រៀងដោយ ក្រុម Utopia ៕

ដោយ៖ បុរសដំណឹង

មតិយោបល់