ព័ត៌មានជាតិ

បើកុំព្យូទ័រដើរយឺត គួរធ្វើដូចម្តេច?

សព្វថ្ងៃអត្រានៃអ្នកប្រើប្រាស់កុំព្យូទ័រគឺមានចំនួនច្រើនគួរឲ្យកត់សម្គាល់ ស្ទើរតែគ្រប់វ័យទាំងអស់សុទ្ធសឹងតែចេះប្រើកុំព្យូទ័រ។ ម្យ៉ាង​ទៀតបច្ចុប្បន្នតម្លៃនៃកុំព្យូទ័រក៏មានមានតម្លៃថោកសមរម្យដែលអាចឲ្យអ្នកប្រើប្រាស់ភាគច្រើនមានលទ្ធភាពក្នុងការទិញយក​មក​ប្រើ​ជា​លក្ខណៈ​ផ្ទាល់​ខ្លួន។ បើទោះបីជាមានមនុស្សជាច្រើនចេះប្រើប្រាស់កុំព្យូទ័រមែន ប៉ុន្តែអ្នក​ទាំង​នោះ​ក៏​មិន​សូវ​ជា​យល់ដឹង​បាន​ជ្រៅ​ប៉ុន្មាន​ឡើង​ទៅ​លើវិធីនៃការថែទាំកុំព្យូទ័រនៅពេលដែលមានបញ្ហា។ នៅពេលដែលកុំព្យូទ័រដើរយឺត នោះ​គឺ​ជា​សុបិន្ត​អាក្រក់​សម្រាប់​អ្នក​ប្រើប្រាស់​ ហេតុផងដំបូងដែលពួកគាត់ចោទសួរឡើងថា តើហេតុអ្វីបានជាកុំព្យូទ័ររបស់គាត់ដើរយឺត?​ ចម្លើយអាចឆ្លើយបានច្រើនរបៀប ប៉ុន្តែ​មុននឹងសួរសំណួរនេះទៅកាន់អ្នកដទៃ លោកអ្នកគួរតែគិតខ្លួនឯងថា ហេតុអ្វីបានជាកុំព្យូទ័ររបស់ខ្ញុំដើរយឺត? តើខ្ញុំ​អាច​ធ្វើ​ឲ្យ​វា​ដំណើរ​ការ​លឿនដូចមុនបានទេ? ប្រាកដជាបាន ប្រើសិនបើលោកអ្នកជួបប្រទះនូវបញ្ហានេះ លោកអ្នកអាចដោះ​ស្រាយ​វា​ដោយ​ខ្លួន​ឯង​។​ ខាង​ក្រោយនេះជាចំណុចខ្លះៗដែលអ្នកប្រើប្រាស់គួរតែយល់ដឹង៖

-Disk Defragment ៖គឺជាមុខងារពិសេសម្យ៉ាងដែលប្រើសម្រាប់ធ្វើការរៀបចំឯកសារដែលមាននៅក្នុង Hard disk ឲ្យមានរបៀប និង​រៀប​ចំផ្ទៃទំនេរឲ្យមានរបៀប។

-ScanDisk៖​ ចែកទៅលើបញ្ហាដែលកើតមានឡើងលក្ខណៈ physical លើ Hard disk driveទាំង​ពីរ​ចំណុច​នេះ​លោក​អ្នក​អាច​ធ្វើ​វា​យូរៗ​ម្តង​ មិន​ចាំបាច់ធ្វើញឹកញ៉ាប់ក៏បានដែរ

-កម្មវិធី៖ លោកអ្នកអាចពិនិត្យទៅលើកម្មវិធី ព្រោះថា​ប្រសិន​បើលោក​អ្នក​ដំឡើង​កម្មវិធី​ច្រើន​នោះ​វា​អាច​ធ្វើ​ឲ្យ​ទំហំ​ថាស​រឹង​របស់​លោក​អ្នកអស់ និងម្យ៉ាងទៀតចូលពិនិត្យមើលទៅលើការ process របស់កម្មវិធីផង ប្រើសិនបើមិនចាំបាច់ប្រើទេ សូមបិទ Process វាចោល។ កុំព្យាយាមបើកកម្មវិធីច្រើនក្នុងពេលតែមួយប្រសិបបើមិនចំបាច់ ជាពិសេសកម្មវិធីណាដែលអ្នកមិនត្រូវការប្រើ អ្នកអាចលុបវាចោល។

-បិទ Auto update ៖ លោកអ្នកត្រូវបិទ Auto update របស់ប្រព័ន្ធដំណើរការ និងកម្មវិធីផ្សេងៗ ព្រោះថានៅពេលដែល កម្មវិធីវា update នូវជំនាន់ នោះវានឹងធ្វើឲ្យកុំព្យូទ័ររបស់អ្នកដើរយឺត។

ទាំងនេះវាក្រាន់តែជាចំណុចមួយចំនួនដែលយើងបានលើកយកមកបង្ហាញប៉ុណ្ណោះ វា​មាន​ចំនួន​ជា​ច្រើន​ទៀត​ដែល​អ្នក​គួរ​តែ​ស្វែង​យល់​ដឹង​ដោយខ្លួនឯង៕

មតិយោបល់