មានមនុស្សមិនតិចជាង ១៥ នាក់នោះទេដែលបានស្លាប់ និង ១២ នាក់បានទទួលរងនូវគ្រោះថា្នក់ក្នុងបន្ទុះមួយដ៏ធំ។ ភ្លើងបានឆេះនូវបណ្តាញក្រសួងពាណិជ្ជកម្មដែលជាអតីតរាជធានីរបស់ទីក្រុងYangon កាលពី ព្រលឹមថ្ងៃ ព្រហស្បត៌ ។
មនុស្សជាច្រើននៅតំបន់នោះបានឲ្យដឹងថា ភ្លើងឆេះនៅទីក្រុងនេះកើតឡើងនៅវេលាម៉ោង ២ ទាបភ្លឺដែលជាម៉ោងស្ថិតក្នុងប្រទេសមួយនេះ ។ ហេតុការណ៍នេះកើតឡើងលើឃ្លាំផ្ទុកទំនិញមួយដែលស្ថិតក្នុងឃុំ Mingalar Taung Nyunt ដែលមានផ្កាភ្លើង នឹងអណ្តាតភ្លើងធំៗ ដូចសន្ទុះរលក ។
បើយោងតាមមន្ត្រីនៅកន្លែងកើតហេតុ ១០ នាក់បាននិយាយក្នុងហេតុការណ៍នេះថា មានអ្នកពន្លត់ភ្លើងចំនួន ៣ នាក់ នឹងស្ត្រី ៥ នាក់ បានស្លាប់ នៅក្នុងកំឡុងពេលដែលមនុស្ស ៦៥ នាក់ទៀតបានទទួលនូវគ្រោះថ្នាក់ ក្នុង៦៥ នាក់នេះ បូកបញ្ចូលទាំង អ្នក ពន្លតអគ្គីភ័យ ៣០ នាក់ផងដែរ ។
មកទល់នឹងពេលនេះនៅមិនទាន់មានស្ថិតិជាក់លាក់នូវហេតុការណ៍នេះនៅឡើយទេ នៅកន្លែងកើតហេតុមន្ត្រីពន្លត់អគ្គីភ័យព្យាយាមរុករកមនុស្សផ្សេងទៀតដែលបានបាត់ខ្លួន ។
មន្ត្រីពន្លតអគ្គីភ័យម្នាក់បានបន្តប្រាប់ទៀតថា ពួកគាត់មិនអាចធ្វើការគ្រប់គ្រងលើអណ្តាតភ្លើងក៏ដូចជាផ្កាភ្លើងនោះទេ ។យើងបានលឺ សម្លេងខ្លាំងបំផុត និងមានពពកខ្មៅខ្មួលខ្មាញ់នៅលើផ្ទៃមេឃ ហើយផ្ទះជាច្រើនបានទទួលរងនូវការរញ្ជួយពីបន្ទុះនៃភ្លើងឆេះនេះ យើងមិនមានគំនិតអ្វីក្នុងការទប់ស្កាត់នូវហានិភ័យនេះទេ ។ នេះបើតាមសម្តីប្រជាពលរដ្ឋដែលរស់នៅជិតឃុំ Botahtaung។
សប្តាហ៍កន្លងទៅមានហេតុការណ៍ដូចគ្នានេះដែលសម្លាប់ស្រ្តីម្នាក់ និង មនុស្សផ្សេងទៀតបានទទួលរងនូវគ្រោះថ្នាក់ នៅភាគខាងជើងក្នុងក្រុង Yangon។
ប្រែសម្រួលដោយ៖ បុរសដំណឹង
មតិយោបល់