ព័ត៌មានជាតិ

សាលាខណ្ឌដង្កោ គ្រប់គ្រងជើងឯក កីឡាបាល​ទាត់​ដើម្បី​ទាំង​អស់​​គ្នា

ភ្នំពេញ៖ កាលពីថ្ងៃ ទី ៣១ ខែ ធ្នូ ឆ្នាំ ២០១១ ដែល​នឹង​ឈាន​ចូលឆ្នាំថ្មី​២០១២ ​មាន​ការ​ប្រកួត​ដណ្តើម​ជើង​ឯក កីឡា​បាល​ទាត់ដើម្បី​ទាំង​អស់​គ្នា ​ដែល​ការ​ប្រកួត​នេះ​ធ្វើ​ឡើង​នៅ​ពហុដ្ឋានកីឡា​ជាតិ​អូឡាំពិក ​ការ​ប្រកួត​នេះដើម្បីយក​តំណែង​ជើងឯក រវាង​ក្រុម AKIRA និង សាលា​ខណ្ឌ​ដង្កោ ។

ក្នុង​ការប្រកួតនេះ មាន​លក្ខណៈ​ស្វិត​ស្វាញ​ជាទីបំផុត​រវាង​ក្រុម​ទាំង​ពីរ នៅ​តង់​ទី ១ ស្មើ ១ រវាង​ក្រុម​ទាំង​ពីរ ។ រហូតមក​ដល់​តង់​ទី ២ សាលាខណ្ឌ​ដង្កោ​បានស៊ុត​ចូលទី នៅនាទី ៥២ ។ លុះ​ ១៥ នាទី ក្រោយមកក្រុមខណ្ខដង្កោស៊ុត​ចូល​​​​ ១ គ្រាប់​ទៀតដោយ​កីឡា ករ​ពាក់​ស្លាក់លេខ ៣៦ ដែលធ្វើឲ្យលទ្ឋផលបណ្តោះអាសន្ន ៣ ទល់ និង ១ រហូត​ដល់ ៩០ នាទី ចុង​ក្រោយ ក្រុម AKIRA មិនអាច​ស្វែង​រក​គ្រាប់​បាល់​ជូន​ក្រុម​បាន ដូច្នោះ លទ្ឋផលគឺ ៣ ទល់និង ១ ជើងឯក កីឡា​បាល​ទាត់​ដើម្បី​ទាំងអស់​គ្នា ត្រូវធ្លាក់​ទៅលើ​ក្រុម សាលាខណ្ឌដង្កោ ។

នេះ​ជាលើក​ទី ១ ហើយ​ដែល​សាលាខណ្ខដង្កោ​ទទួល​បាន​ជោគជ័យ ដ៏ធំធេង រកនឹក​ស្មាន​មិនដល់ ។

តាមសំដី​លោក រិទ្ឋី​ ដែលជា​ប្រធាន​ក្រុម​បាល់​ទាត់ បាននិយាយថា នេះ​ជាខណៈដំបូង​ក្នុង​ការឈានជើង​ចូល​ប្រកួត​កីឡា ហើយធ្វើបាន​លទ្ឋផល​ល្អជាទីបំផុត លោក​បាននិយាយ​បន្ត​ទៀត​ថា សូមឲ្យ​ យុវវ័យ ងាកមករកកីឡា ហើយ​ជៀស​ឆ្ងាយ​ពីគ្រឿងញៀន ។

ចំណែកឯ លទ្ឋផល​ប្រកួត អេស៊ីលីដា រវាង ព្រះខណ្ឌរាជ​វ័យ​ចាស់ ដើម្បីជើងឯក លេខ ៣ និង លេខ ៤ ។ លទ្ឋផល ព្រះខណ្ខរាជវ័យ​ចាស់ ស៊ុតចូលទី ៤ ទល់ ២ ដូច្នោះលទ្ឋផល លេខ​​ ៣ ត្រូវធ្លាក់លើ ត្រួវ​ធ្លាក់លើ ព្រះខណ្ឌ​រាជវ័យចាស់ ។

មតិយោបល់