ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត ព្រឹត្តិការណ៍ សំខាន់ៗ

វ៉ាន់ នីឡា រំពឹងខ្លាំងនៅអូស្រ្តាលី ក្រោយផ្ទុះរូបអាក្រាត

ភ្នំពេញៈ បើទោះជាមានរឿងអាស្រូវកក្រើកមេឃរញ្ជួយដី ឡើងផ្អើលស្រុកខ្មែរ និងបរទេសតាមបណ្ដាញហ្វេសប៊ុក ក៏តារាចម្រៀងប្រចាំផលិតកម្ម Phleng Record កញ្ញា វ៉ាន់ នីឡា នៅតែហ៊ានប្រឈមមុខក្នុងការចេញច្រៀងជាធម្មតា។ ក្រៅពីប្រកាសឡើងឆាកទូរទស្សន៍ភ្លាមៗ ដោយមិនទ្រាំលាក់មុខ នាងត្រូវគេមើលឃើញថា នឹងលេចធ្លោខ្លាំង ក្នុងគម្រោងចេញសម្ដែងនៅអូស្រ្តាលី នៅដើមខែកក្កដា នាំមុខសមាជិករួមក្រុមដែលត្រូវចេញទៅសម្ដែងដូចគ្នាយ៉ាងប្រាកដ។

នៅលើហ្វេសប៊ុករបស់ វ៉ាន់ នីឡា នាងបានសរសេរថា «ទោះបីជានាងខ្ញុំ ជួបព្យុះភ្លៀងផ្គររន្ទះ រឺឧបសគ្គអ្វីក៏ដោយ នាងខ្ញុំនៅតែខំប្រឹងជំនះ តស៊ូតោងក្រោកឈរ ដែលខ្លួនឯង ត្រូវគេវៃស្ទើរតែបាក់ជើងទាំងសងខាងទៅហើយ! ស្នាមញញឹមរបស់បងប្អូនទាំងអស់គ្នា នឹងពាក្យពេជន៍លួងលោមលើកទឹកចិត្ត គឺជាក្តីសង្ឃឹមរបស់នាងខ្ញុំ .. ហើយក៏ជាកំលាំងចិត្តដ៏មោះមុតដល់នាងខ្ញុំដើម្បីដើរទៅមុខស្វែងរកនៅភាពយុត្តិធម៌ .. ខ្ញុំមិនបោះបង់ហើយក៏មិនរាថយ! ចំពោះទំនួលខុសត្រូវសំរាប់ការងារនាងខ្ញុំនៅតែមាន ! ដូច្នេះជួបនាងខ្ញុំនៅថ្ងៃអាទិត្យសប្តាហ៍នេះវេលាម៉ោង11 A1 concert!»

ការលើកឡើងរបស់នាង គឺបានបង្ហាញថា បើទោះជាត្រូវរងព្យុះភ្លៀង ក៏រាល់ការងារដែលនាងបានទទួលមុនពេលកើតមានរឿងអាស្រូវ គឺនាងនៅតែចេញមុខ ដោយមិនបណ្ដោយឲ្យកេរ្តិ៍ឈ្មោះក្នុងពិភពចម្រៀងរលាយបាត់រូបនោះឡើយ។ មានការយល់ឃើញជាច្រើនថា វ៉ាន់ នីឡា មិនត្រឹមតែទទួលបានប្រជាប្រិយភាពក្រោយផ្ទុះរឿងអាស្រូវក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែការសម្ដែងលើកដំបូងរបស់នាងនៅប្រទេសអូស្រ្តាលី ក៏ពិតជាមានការចាប់អារម្មណ៍ នាំមុខតារារួមក្រុមជាថ្នូរមកវិញផងដែរ។

ក្នុងប៉ុន្មានថ្ងៃនេះ គេឃើញអ្នកលេងហ្វេសប៊ុក បានអំពាវនាវឲ្យឈប់ចែកចាយរូបអាក្រាតរបស់នាង ដែលបានបែកធ្លាយ និងមានការបង្ហោះសំណេរអាណិតអាសូរដល់នាងយ៉ាងភ្លូកទឹកភ្លូកដី។ ក្នុងនោះ សូម្បីខិតប័ណ្ណដែលបង្ហាញថា នាងនឹងចេញទៅច្រៀងនៅអូស្រ្តាលី នៅដើមខែកក្កដា ដែលកាលពីមុនមិនត្រូវបានគេចាប់អារម្មណ៍ចំពោះសកម្មភាពសិល្បៈរបស់នាង ក៏ត្រូវបានគេផុសភ្ជាប់នឹងក្ដីអាណិតធ្វើឲ្យគម្រោងមួយនេះត្រូវបានគេចាប់អារម្មណ៍ផងដែរ។

ប្រភពពីអូស្រ្តាលី បានអះអាងថា បើទោះជា វ៉ាន់ នីឡា ជាតារាចម្រៀងអាជីពរបស់ផលិតកម្ម Phleng Record តែកេរ្តិ៍ឈ្មោះរបស់នាង មិនត្រូវបានអ្នកនៅអូស្ត្រាលី ស្គាល់ច្រើននោះទេ បើធៀបនឹងលោក អេឡិច ចន្ត្រា និងលោក អាន គុណកូឡា ជាដើម ដែលជាអ្នករួមសម្ដែងជាមួយ។ ប៉ុន្តែផ្អែកតាមរូបអាក្រាតដែលបានបែកធ្លាយ ថ្វីដ្បិតតែធ្វើឲ្យនាងអាម៉ាស់ ប៉ុន្តែក៏ជួយឲ្យមានការចាប់អារម្មណ៍ចំពោះនាង មានកម្រិតខុសប្លែក ខុសពីមុនផងដែរ។

ម្នាក់ៗ បានទាំងបង្ហាញការទន្ទឹងចង់ឲ្យថ្ងៃដែលនាងត្រូវសម្ដែងនៅអូស្រ្តាលី ឆាប់ដល់ ដើម្បីលើកទឹកចិត្តឲ្យនាងក្នុងការប្រឈមមុខនាពេលនោះ។ យ៉ាងណាក៏ដោយគេមិនទាន់ដឹងថា តើនាងនឹងអាចធ្វើចិត្តក្នុងពេលអ្នកនៅអូស្ត្រាលី សួរនាំពាក់ព័ន្ធនឹងរឿងអាស្រូវ ឬយ៉ាងណានោះទេ ដោយសារតែតាមបទពិសោធន៍ គឺក្រុមអណិកជននៅក្រៅស្រុកបន្ថែមពីការអាណិត និងលើកទឹកចិត្ត ក៏នឹងសួរនាំដោយជៀសមិនផុតគ្រប់តារា ដែលមានរឿងអាស្រូវឡើងផ្អើលពីស្រុកខ្មែរផងដែរ៕

photo_2016-06-12_00-16-02photo_2016-06-12_00-16-00photo_2016-06-11_23-24-52photo_2016-06-11_23-24-49photo_2016-06-11_23-24-45photo_2016-06-11_23-24-42photo_2016-06-11_23-24-39photo_2016-06-11_23-24-36photo_2016-06-11_23-24-33photo_2016-06-11_23-24-28photo_2016-06-11_23-24-25photo_2016-06-11_23-24-22photo_2016-06-11_23-24-18photo_2016-06-11_23-24-14photo_2016-06-11_23-24-12photo_2016-06-11_23-24-09photo_2016-06-11_23-24-06photo_2016-06-11_23-24-03photo_2016-06-11_23-23-59photo_2016-06-11_23-23-56photo_2016-06-11_23-23-53វ៉ាន់ នីឡា

មតិយោបល់