ព័ត៌មានជាតិ

ឆេះរថយន្ត១គ្រឿង​ នៅលើផ្លូវជាតិលេខ​៤​ ព្រោះតែឆ្លងចរន្ដអគ្គិសនី​ ខុសលក្ខណៈ​បច្ចេកទេស!

កំពង់ស្ពឺៈ នៅវេលាម៉ោង៨និង៣២នាទីយប់ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៤១-៤២ ត្រង់ចំណុចភូមិវល្លិសរ ឃុំវល្លិសរ ស្រុកសំរោងទង មានរថយន្ត១ គ្រឿងម៉ាក​សាំយ៉ុង ពណ៌ស្លែ ត្រូវបានម្ចាស់បើកបរ ដល់ចំណុចកើតហេតុ ក៏បានចុះដើរចេញពីរថយន្តបាត់​ ស្រាប់តែរថយន្តបានឆ្លងចរន្តភ្លើង បង្ក​ជាអណ្ដាតភ្លើង​ បណ្ដាល​ឲ្យ​ឆេះរថយន្តទាំងស្រុងតែម្តង។

ខណៈនោះដែរ ត្រូវ​បានជួយអន្ដរាគមន៍ពីសំណាក់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់​ស្ពឺ បានជួយបាញ់ពន្លត់​ ​(ប្រើទឹក១ឡាន)​ មិនមាន​បង្កការគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ គ្រាន់តែ​ខូចខាតរថយន្តនិងទ្រព្យសម្បត្តិដែលនៅខាងក្នុងរថយន្តតែប៉ុណ្ណោះ៕

មតិយោបល់