ព័ត៌មានជាតិ

ត្រកូល Manchester ចាញ់​ក្នុង​យប់​តែ​មួយ

កាលពីថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០១២ ដែល​ជា​រាត្រីឆ្នាំថ្មី Sunderland ប៉ះនឹង Manchester City ដែល​ការ​ប្រកួត​នេះ​មានលក្ខណ:ស្វិត​ស្វាញជាទីបំផុត។ ក្នុង​ការប្រកួតក្រុម​កីឡាកររបស់​Mancity ធ្វើ​ការ​វាយ​សំរុក​ស្ទើរ​តែ Sunderland តបត​មិនរួច​រហូត​ ទោះ​បី​ជាយ៉ាងនេះក្តី​ Mancity មិនអាច​ធ្វើបំបែក​ពង​បំប៉ោងសំនាញ់​របស់​ Sunderland បានឡើយក្នុង​រយ:ពេល ៤៥ នាទី ។

មក​ដល់​តង់ទី ២ ការប្រកួតក៏​បាន​ចាប់​ផ្តើម Mancity ធ្វើ​ការសង្គ្រប់​លើ Sunderlan ដែល​តែនៅ​មិនអាច​បំបែកពង់មាន់​របស់​ Sunderland​ បាន​ទៀតក្នុងរយ:ពេល ៤៥ នាទី​ក្នុង​តង់​ទី ២ ។

រហូត​ដល់ ៣ នាទី ចុង​ក្រោយ​ដែល​ជា​នាទីបន្ថែមម៉ោង កីឡាករ JI ពាក់​ស្លាក់​លេខ ១៧ របស់ Sunderland បានបំបែក​ពង់​មានរបស់ Mancity ដែលលទ្ឋផល ១-០ បញ្ចប់​ការប្រកួត​ Sunderland ឈ្នះ Mancity ។

ចំណែកឯ Manchester United ឯណោះវិញក៏មិនណយដែរ​ក្នុង​រាត្រី​ជាមួយ​គ្នា ដែល​ជាម៉ោង​ក្នុង​ស្រុករបស់​កម្ពុជា Manchester United ចាញ់ Blackburn ក្នុង​លទ្ឋផល ២ ទល់នឹង ៣ ។

ប្រិយមិត្ត​ដែល​ជា​អ្នក​គាំទ្រ​មាន​ការអាក់​អន់ចិត្ត​ ហើយក៏​មិនជឿថា ត្រកូល Manchester ទាំង​ពីរ​នេះ​ចាញ់​នោះ​ដែរ ៕

មតិយោបល់