ព័ត៌មានជាតិ

កងរាជអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនបុរសម្នាក់តាមដីកាតុលាការពីបទ ជួញដូរគ្រឿងញៀន

ព្រះសីហនុៈ កាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្តព្រះសីហនុចំនួន៤នាក់ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ ហេងប៑ុន ទី ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានចាត់តាំងឲ្យកម្លាំងជំនាញបទល្មើសគ្រឿងញៀនចុះទៅអនុវត្តដីកាបង្គាប់ឲ្យចាប់ឃុំខ្លួនបុរសម្នាក់ ពីបទជួញដូរគ្រឿងញៀន។

តាមរយៈដីកាចុះថ្ងៃទី២០ ខែកក្កដាឆ្នាំ២០១៦ របស់សាលាដំបូងខេត្តព្រះសីហនុ ដោយលោក គឹម អេង ចៅក្រមសុើបសួរបង្គាប់ឲ្យចាប់ខ្លួន ឈ្មោះ ចាន់ ប៊ុនម៉េង ហៅគក់ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅស្ថិតនៅភូុមិ១សង្កាត់៤ក្រុងព្រះសីហនុ និងបានឃាត់ខ្លួនជននេះ នៅចំណុចភូមិ៣ សង្កាត់៣ ក្រុងខេត្តព្រះសីហនុ។

បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថបានបញ្ជូនសង្ស័យទៅពន្ធនាគាខេត្តព្រះសីហនុតាមបទបញ្ជារបស់លោក គឹមអេងចៅក្រមស៊ើបសួរ៕

photo_2016-07-31_19-33-51photo_2016-07-31_19-33-53photo_2016-07-31_19-33-56

មតិយោបល់