ភ្នំពេញ៖ នៅសៀលម៉ោង ៣ នេះ នៅពហុកីឡាដ្ឋានជាតិអូឡាំពិកនឹងមានការប្រកួតកិត្តិយស ក្រុមចំរុះអាវខៀវ ប្រកួតជាមួយ ក្រុមចំរុះអាវក្រហម ។
នៅក្នុងការប្រកួតដើម្បីអបអរថ្ងៃជ័យជម្នះ ៧ មករា ដែលមានការចូលរួមពី ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និង មន្ត្រីរាជការជួលមុខរបស់រាជរដ្ឋាភិបាល សិស្សានុសិស្សរបស់ ប៊ែលធីគ្រុប ជាច្រើន។
បន្ទាប់ពីគូនេះទៅនឹងមានការប្រកួតដើម្បីដណ្តើមពានរង្វាន់ថ្ងៃ ៧ មករា ដែលជាថ្ងៃ រំដោះជាតិរបស់កម្ពុជារួចផុតពីរបបពិឃាតរបស់បនប៉ុល ប៉ត ដែលការប្រកួតនេះ រវាងក្រុមកីឡាករ សម្រមសម្រួលនិស្សិតបញ្ញាវន្ត័កម្ពុជា ជួបនឹង ក្រុម ២២ ។
តើរវាងក្រុមទាំងពីរនេះ ក្រុមណាជាអ្នកទទួលជ័យជម្នះទៅ? សូមចូលរួមនៅស្តាតអូឡាំពិក ដើម្បីដឹងពីលទ្ឋផលទាំងអស់គ្នា ។
សូមបញ្ជាក់ផងដែរថា ការប្រកួតនេះមានការឧបត្តម្ភពី ឯកឧត្តម លី ឆេង និងសម្បុរសជនមួយចំនួនទៀត ៕
មតិយោបល់