ភ្នំពេញៈ ដោយសារតែមានការធ្វើប្រហែសរបស់ជាងផ្សារដំបូងផ្ទះ បានធ្លាក់កម្ទេចភ្លើងផ្សាប៉ះចំធុងស្នោនៅក្នុងផ្ទះបង្កជាអណ្តាតភ្លើងឆាបឆេះផ្ទះសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង២៩នាទីព្រឹកថ្ងៃទី៣១ សីហានេះ នៅចំណុចផ្ទះលេខ៨៦E១Z ប្លុកអតីត (Kinson) ក្នុងក្រុម៣៣ ភូមិ០៧ផ្លូវលេខ១៤៤ សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ម្ចាស់ផ្ទះដែលត្រូវភ្លើងឆេះនោះឈ្មោះ ស៊ីវ សុខា ភេទស្រី អាយុ៦៨ឆ្នាំ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម្ចាស់ខាងលើ បានហៅជាងផ្សាដែកមកផ្សាដំបូលផ្ទះ តែដោយការធ្វេសប្រហែសរបស់ក្រុមជាង ខណពេលកំពុងផ្សាបានធ្លាក់កម្ទេចភ្លើងប៉ះចំធុងស្នោ ដែលកូនរបស់ម្ចាស់ផ្ទះទិញយកមកទុកលក់ ក៏បង្កជាអណ្តាតភ្លើងឆាបឆេះផ្ទះខ្លួនឯងសន្ធោសន្ធៅ ហើយទាំងជាងផ្សា និងកូនចៅម្ចាស់ផ្ទះ បាននាំគ្នារត់ចេញមកក្រៅស្រែកស្លន់ស្លោឲ្យអ្នកជិតខាងជួយពន្លត់ ដោយមានអ្នកខ្លះតទុយោទឹង និងអ្នកខ្លះយកបំពង់ពន្លត់អគ្គិភ័យនាំគ្នាជួយបាញ់ពន្លត់ភ្លើង តែមិនអាចគ្រប់គ្រងបាននោះ ទើបកម្លាំងសមត្ថកិច្ចមូលដ្ឋានបានបោះដៃហៅរថយន្តពន្លត់អគ្គិភ័យរាជធានីភ្នំពេញមកជួយបាញ់ទឹកពន្លត់ រហូតរលត់ជាស្ថារពផងដែរ។
ប្រភពព័ត៌មានបានបន្តទៀតថា ក្នុងហេតុការណ៍អគ្គិភ័យនោះដែរ គេឃើញកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានជាពិសេសលោក គួច ចំរើន អភិបាលខណ្ឌដូនពេញ បានចុះមកដល់កន្លែងកើតហេតុនោះភ្លាមៗ ដើម្បីបញ្ជាកម្លាំងឲ្យជួយអត្តរាគមន៍ និងបញ្ជៀសចរាចរកុំឲ្យរាំងស្ទះដល់ការមកជួយបាញ់ទឹកពន្លត់ភ្លើងរបស់ក្រុមជំនាញអគ្គិភ័យរាជធានីភ្នំពេញ ដែលមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើងនោះ។
ក្នុងប្រតិបត្តិការណ៍ជួយអន្តរាគមន៍បាញ់ពន្លត់ភ្លើងនៅផ្ទះកើតហេតុនោះដែរលោកមេប៉ុស្តិ៍ផ្សារកណ្តាល២ ខណ្ឌដូនពេញបានបញ្ជាក់ថា ការឆេះនេះ បណ្តាលមកពីជាងផ្សាដែកធ្លាក់កម្ទេចភ្លើងប៉ះចំធុងស្នោនៅខាងក្រោម ក៏កើតជាអគ្គិភ័យតែម្តង។ អគ្គិភ័យនេះបានរលត់ជាស្ថារពវិញនៅវេលាម៉ោង១០និង២០នាទីថ្ងៃដដែល ដោយប្រើរថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿងមកជួយអន្តរាគមន៍ ទើបរលត់មិនបណ្តាលឲ្យមានអ្នកណារងគ្រោះថ្នាក់នោះទេ ដោយឆេះអស់ពូកខ្នើយ និងខោអាវមួយចំនួន និងធុងស្នោអស់៣០ធុងតែប៉ុណ្ណោះ៕
https://youtu.be/fpAkqCaAX9A
មតិយោបល់