កាប្រកួតរវាងក្រុម សម្ព័ន្ឋគណៈកម្មាធិការសម្របសម្រួលនិស្សិត និងបញ្ញាវ័ន្តកម្ពុជា (មេធាវី) និង ក្រុមកីឡាសហព័ន្ឋនិស្សិត បញ្ញាវ័ន្តប្រជាធិបតេយ្យកម្ពុជា (២២) ការប្រកួតនេះមានលក្ខណៈស្មុគស្មាញ ស្វិតស្វាញជាទីបំផុត អបដោយបច្ចេកទេសប្រើអស់ពីសមត្ថភាពក្នុងការប្រកួតនេះ ។សិស្សនិស្សិ់តដែលមកពីបណ្តាសាលា សាកលវិទ្យាល័យផ្សេងៗ បានអ៊ោអបអរសាទ័រ កងរំពងពេញស្កាតអូឡាំពិក ។
ទោះបីជាការប្រកួតនេះមានលក្ខណៈស្វិតស្វាញក្តី នៅនាទី ទី ១១ លោក មេធាវី ចេង ប៉េងហាប់ ពាក់ស្លាក់លេខ ៨ បានស៊ុតបញ្ចូលទី ១ គ្រាប់មុន ដែលធ្វើឲ្យក្រុម មេធាវី នាំមុខនូវជ័យជម្នៈ ១ ទល់ នឹង ០ ។នៅនាទីបន្ទាប់ក្រុម ២២ ព្យាយាមវាយសំរុកបកដើម្បីតាមស្មើ តែការវាយបកនោះមិនបានសម្រេចដូចបំណងឡើយ ៤៥ នាទី ត្រូវបានបញ្ចប់ លទ្ឋផលបណ្តោះអាសន្នធ្លាក់លើ ក្រុមមេធាវី ៕
មតិយោបល់